Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of ក្រសួងពីរ នឹងរួមគ្នារៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដោយបែងចែកជាសហគមន៍ ទៅតាមជំនាញ ចំនួន ៩

    ក្រសួងពីរ នឹងរួមគ្នារៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដោយបែងចែកជាសហគមន៍ ទៅតាមជំនាញ ចំនួន ៩

    ​សារព័ត៌មាន​ Cambodia News/  ​ភ្នំពេញ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ បង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដោយបែងចែកជាសហគមន៍ (Community)…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង

    សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង

    Cambodia News/ ថ្ងៃទី១៤ ខែមីនា កិច្ចជំនួបក្រុងប៉េកាំងរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំងបានបើកធ្វើដោយជោគជ័យ។តំណាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់បានផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅអំពីបញ្ហានុយក្លេអ៊ែរនិងការលុបចោលការដាក់ទណ្ឌកម្មជាដើម។ប្រទេសទាំង៣បានបង្ហាញពីភាពចាំបាច់នៃការបញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគីទាំងអស់។ ភាគីទាំង៣បានរំលឹកឡើងវិញថា ការប្រាស្រ័យទាក់ទងផ្នែកនយោបាយនិងការទូតនិងកិច្ចសន្ទនាដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកគឺជាជម្រើសតែមួយគត់ដែលមានប្រសិទ្ធភាពនិងអាចអនុវត្តបាន។ ភាគីទាំង៣បានគូសបញ្ជាក់ថា ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ប្រភពដែលបង្កឱ្យមានស្ថានភាពបច្ចុប្បន្ន បោះបង់ចោលគំនិតដាក់ទណ្ឌកម្ម ដាក់សម្ពាធនិងគំរាមកំហែងដោយកម្លាំងបាយ។ ភាគីទាំង៣បានគូសបញ្ជាក់ពីសារសំខាន់នៃសេចក្តីសម្រេចចិត្តលេខ២២៣១នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងក្របខ័ណ្ឌនៃពេលវេលានៃសេចក្តីសម្រេចចិត្តនេះ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធចៀសវាងធ្វើប្រតិបត្តិការដែលធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ដើម្បីរួមគ្នាបង្កបរិយាកាសនិងល័ក្ខខ័ណ្ឌមានអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងខាងការទូត។ ភាគីទាំង៣បានរំលឹកឡើងវិញនូវសារសំខាន់ដែលគាំពារ«សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ។ អ៊ីរ៉ង់និងរុស្ស៊ីបានសម្តែងការកោតសរសើរចំពោះតួនាទីដែលមានលក្ខណៈស្ថាបនារបស់ប្រទេសចិននិងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចជំនួបនៅទីក្រុងប៉េកាំង។ភាគីទាំង៣បានឯកភាពបន្តរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការថែមទៀត៕

    Read More »
  • ព័តមាន​អន្តរជាតិPhoto of បទវិភាគ៖ពាក្យពេញនិយមនៃមហាសន្និបាតនៃសភាទាំងពីររបស់ចិនបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន

    បទវិភាគ៖ពាក្យពេញនិយមនៃមហាសន្និបាតនៃសភាទាំងពីររបស់ចិនបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន

    Cambodia News/ “បញ្ញាសិប្បនិម្មិត Embodied បណ្តាញ៦G ម៉ូដែលធំ លំនៅដ្ឋានល្អ ផែនការចំណាយស្មើចំណូល(Zero-base Budgeting) ឧស្សាហកម្មអនាគត ។ល។” ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលទើបបញ្ចប់បានលេចចេញពាក្យថ្មីនិងពាក្យពេញនិយមជាច្រើនដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់និងពិភាក្សាយ៉ាងផុលផុស ។ សំណើថ្មីនិងរឿងពិភាក្សាថ្មីប្រកបដោយអារម្មណ៍យុគសម័យយ៉ាងខ្លាំងទាំងនេះ បានលាតត្រដាងនូវឡូស៊ិកស៊ីជម្រៅនៃការធ្វើបរិវត្តកម្មនិងអាប់ដេតនៃសេដ្ឋកិច្ចរបស់ចិន ក៏ដូចជាបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ តើប្រទេសចិននឹងធ្វើការអភិវឌ្ឍខ្លាំងជាបន្តបន្ទាប់ក្នុងវិស័យណាខ្លះនៅឆ្នាំ២០២៥?នៅពីក្រោយពាក្យថ្មីនិងពាក្យពេញនិយមទាំងនេះ តើជីវភាពរស់នៅរបស់ប្រជាជននឹងមានបម្រែបម្រួលយ៉ាងណា? សូមយក…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មាន

    លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មាន

    Cambodia News/ កាលពីថ្ងៃទី១២ខែមីនា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញសួរសុខទុក្ខអ្នកទទួលខុសត្រូវនិងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននៃស្ថាប័នព័ត៌មានមជ្ឈិមសំខាន់ៗដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោកបានតាងនាមគណៈអធិបតីនៃមហាសន្និបាតនិងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន សម្តែងការសួរសុខទុក្ខនិងថ្លែងអំណរគុណចំពោះអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មានទាំងអស់គ្នាដែលបានចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកនេះ ។ លោក Zhao Leji បានលើកឡើងថា ស្ថាប័ននានាបានបំពេញភារកិច្ចនយោបាយដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សយ៉ាងល្អប្រសើរ ។ រំពឹងថា អ្នកទាំងអស់គ្នានឹងបន្តអភិវឌ្ឍនិងប្រើប្រាស់ឱ្យបានល្អនូវប្រភពព័ត៌មានដ៏សម្បូរបែបដែលបានពីរបបសភាតំណាងប្រជាជន ការងារនៃសភាតំណាងប្រជាជននិងតំណាងនៃសភាតំណាងប្រជាជន…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា

    បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា

    Cambodia News/     ទិញទំនិញអាមេរិកឬមួយក៏មិនទិញទំនិញអាមេរិក ? បើនិយាយចំពោះប្រជាជនអឺរ៉ុប នេះគឺជាបញ្ហាលំបាកដ៏កម្រមានមួយ ។     បច្ចុប្បន្ននេះ អារម្មណ៍ស្ទាក់ស្ទើរបែបនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញទំនាក់ទំនងសង្គមអន្តរជាតិ ។ ចាប់ពីខែកុម្ភៈ ឆ្នំនេះតទៅ ការពិគ្រោះពិភាក្សាស្តីពី”សកម្មភាពធ្វើពហិការរបស់អឺរ៉ុបចំពោះទំនិញអាមេរិក”បានកើនឡើងយ៉ាងខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា X ជាដើម…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ

    សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ

    Cambodia News/ នៅក្នុងហាសន្និបាតសភាទាំងពីរ លោកប្រធានរដ្ឋចិន Xi Jinping បានពិភាក្សាអំពីកិច្ចការរដ្ឋជាមួយតំណាងប្រជាជន និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងបានសំណេះសំណាលជាញឹកញាប់។ រវាងការសួរ និងការឆ្លើយ មានសំណួរដែលខ្វល់ខ្វាយយ៉ាងខ្លាំងអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏មានសំណួរដែលប្រើការយល់ឃើញតិចតួច ដើម្បីពន្យល់ពីរបៀបនៃការគ្រប់គ្រងប្រទេស។       “សហគមន៍ធំប៉ុនណា? តើការកែលំអរយ៉ាងដូចម្ដេច? តើវាជារឿងធម្មតាទេក្នុងការតម្លើងជណ្តើរយន្តបន្ថែម?”…

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនចែករំលែកចំណេះដឹងស្តីពីប្រទេសចិនដល់ភាគីពាក់ព័ន្ធកម្ពុជាប្រមាណ១០០នាក់

    អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនចែករំលែកចំណេះដឹងស្តីពីប្រទេសចិនដល់ភាគីពាក់ព័ន្ធកម្ពុជាប្រមាណ១០០នាក់

    Cambodia News/ ភ្នំពេញ៖ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥  ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន  និងវិទ្យុមិត្តភាពកម្ពុជាចិនបានរួមគ្នារៀបចំបាឋកថាស្តីពី ប្រទេសចិនក្នុងរដូវផ្ការីក៖ ពិភពលោករួមគ្នាជាមួយប្រទេសចិនចែករំលែកកាលានុវត្តភាព។ ភ្ញៀវកិត្តិសយដែល អញ្ជើញចូលរួមក្នុងពិធីនេះ មានសមាភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា…

    Read More »
  • President Yoon’s Last Year Declaration of Martial Law and Impeachment Threatens Korea’s Democracy

    Read More »
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of ឯកឧត្តម ស្រ៊ាង ចិន្ដា និងឯកឧត្តម លឹម ឡេង ចូលរួមសិក្ខាសាលាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ 

    ឯកឧត្តម ស្រ៊ាង ចិន្ដា និងឯកឧត្តម លឹម ឡេង ចូលរួមសិក្ខាសាលាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ 

    Cambodia News/ វៀងចន្ទន៍៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស៊្រាង ចិន្ដា និងឯកឧត្តម លឹម ឡេង សមាជិក គ.ស.ម.ក. បានចូលរួមសិក្ខាសាលាអាយឆាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of មហាសន្និបាតលើកទី៣ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បិទបញ្ចប់ ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ

    មហាសន្និបាតលើកទី៣ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បិទបញ្ចប់ ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ

    Cambodia News/ មហាសន្និបាតលើកទី៣នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់ដោយគាប់ប្រសើរនៅវិមានសភាប្រជាជន ទីក្រុងប៉េកាំងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥ ។ ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ។ មហាសន្និបាតបានអំពាវនាវឱ្យរួមសាមគ្គីគ្នាកាន់តែជិតស្និទ្ធ ជុំវិញមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល…

    Read More »
Back to top button
Close
Close