លោកអគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុនចង់ឃើញកូរ៉េទំាងពីរឈប់ប្រឈមមុខដាក់គ្នា
នៅថ្ងៃអង្គារ ទី១ មករា ឆ្នំា ២០១៣នេះ ប្រមុខដឹកនំាកូរ៉េខាងជើង លោកអគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុនបានអំពាវនាវឲ្យបញ្ចប់ការប្រឈមមុខដាក់គ្នារវាង បងប្អូនបង្កើតគូសត្រុវទំាងពីរ។ សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងបទអន្តរាគមន៍មួយតាម ទូរទស្សន៍នាឱកាសបុណ្យចូលឆ្នំាសកល ២០១៣ នៅយប់មិញ។ នេះគឺបទអន្តរាគមន៍មួយដែលគេកម្រឃើញមានណាស់ពីសំណាក់ថ្នាក់ដឹកនំា កូរ៉េខាងជើង។ គួរជម្រាបជូនថា ទោះបីជាសង្រ្គាមកូរ៉េបានបិទបញ្ចប់តំាងពីឆ្នំា ១៩៥៣ក៏ដោយ ក៏ភាគីទំាងពីរនៅមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពណា មួយជាមួយគ្នានៅឡើយទេ។
សម្រាប់លោកអគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុន មានតែការបិទបញ្ចប់ការប្រឈមមុខដាក់គ្នារវាងខាងជើង និងខាងត្បូងទេ ទើបកូរ៉េទំាងពីរអាចនិយាយពីការបង្រួបបង្រួមគ្នាឡើងវិញបាន។ យោងតាមប្រមុខដឹកនំាកូរ៉េខាងជើង ការប្រឈមមុខដាក់គ្នារវាងបងប្អូនបង្កើតនឹងនំាទៅកាន់សង្រ្គាមរវាង គ្នាជាថ្មី។ គួរជម្រាបជូនថា សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនំាកូរ៉េខាងជើង តាមទូរទស្សន៍ក្នុងឱកាសបុណ្យចូលឆ្នំាសកល គឺជារឿងមួយដែលគេមិនធ្លាប់បានឃើញទេនាពេលកន្លងមក ពិសេស នៅក្នុងជំនាន់របស់ឳពុករបស់លោកគីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល។ លោក គីម ជុងអ៊ីលដែលតែងតែផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ខ្លួននៅក្នុង ទំព័រកាសែតផ្លូវការ។ ដូច្នេះឃើញថា អ្វីដែលលោកអគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុនបានធ្វើនៅពេលនេះ គឺជាដំបូងបង្អស់ និងជាសាធារណៈ គិតតំាងពី ១៩ឆ្នំាកន្លងទៅ។
លោកគីម តាវូ អ្នកឯកទេសតាមដានស្ថានការណ៍កូរ៉េខាងជើងនៅវិទ្យាស្ថានកូរ៉េនៃការ បង្រួបបង្រួមជាតិបានថ្លែងថា សាររបស់លោកគីម ជុងអ៊ុន ពិតជាមានបំណងចង់បញ្ចប់ការប្រឈមមុខដាក់គ្នារវាងកូរ៉េទំាងពីរមែនតែនេះមិនមានន័យថា របបក្រុងព្យុងយ៉ាងនឹងធ្វើការផ្លាស់ប្តូរនយោបាយរបស់ខ្លួន ១៨០អង្សារ ចំពោះរបបក្រុងសេអ៊ូលទេ។ កន្លងមក មានផ្ទុះឡើងនូវព្រឹត្តិការណ៍តានតឹងមួយចំនួនដែលវិះនឹងជម្រុញឲ្យ បងប្អូនគូសត្រូវទំាងពីរធ្លាក់ក្នុងសង្រ្គាមរវាងគ្នាជាថ្មី។ ជាក់ស្តែង ការបាញ់ផ្លោងពីសំណាក់កូរ៉េខាងជើងលើកោះកូរ៉េខាងត្បូងក្នុងឆ្នំា ២០១០ ដែលបណ្តាលឲ្យស្លាប់មនុស្ស ៤នាក់ ក្នុងនោះ ជនស៊ីវិល ២នាក់ និងទាហាន ២នាក់។ បន្ទាប់មកក្នុងឆ្នំា ២០១០ ដដែលនោះ មានការបាញ់ពន្លិចនាវាចម្បំាងកូរ៉េខាងត្បូងមួយគ្រឿងដែលរដ្ឋអំណាច ក្រុងសេអ៊ូលបានចោទក្រុងព្យុងយ៉ាងជាអ្នកធ្វើ តែក្រុងព្យុងយ៉ាងបានច្រានចោលយ៉ាងដាច់អហង្ការ។
សូមរម្លឹកជូនឡើងវិញថា បើនិយាយជាលក្ខណៈបច្ចេកទេស កូរ៉េទំាងពីរកំពុងស្ថិតក្នុងសង្រ្គាមរវាងគ្នាជានិច្ច នោះបើទោះបីជាគ្មានការវាយប្រហារគ្នាជាផ្លូវការក៏ដោយព្រោះថា ៦០ឆ្នំា ក្រោយការបិទបញ្ចប់សង្រ្គាមកូរ៉េចន្លោះ ឆ្នំា ១៩៥០ ១៩៥៣ គ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលភាគីទំាងពីរបានចុះហត្ថលេខា រួមគ្នាទេ៕ដោយ គួច គន្ធារ៉ា (RFI)