លទ្ធ​ផល ​នៃ​កិច្ច​ប្រ​ជុំ​គណៈ​កម្ម​ការ​ចម្រុះ ​កម្ពុជា​-​ថៃ ​លើក​ទី​៨​

ភ្នំពេញ៖ កម្ពុជា-ថៃយោងតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-ថៃ លើក​ទី៨ ​នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងថា កិច្ចប្រជុំបានសម្រេចឯក​ភាភឲ្យអាជ្ញា​ធរ​ពាក់​ព័ន្ឋកំណត់ ទីតាំងជាក់ស្ដែង នៃចំណុចឆ្លងកាត់ច្រកព្រំដែនអន្ដរ​ជាតិថ្មីស្ទឹង​បត់ឲ្យ​បាន​ឆាប់ ដើម្បីប្រជាពលរដ្ឋដឹកជញ្ជូនទំនិញ ឆ្លងកាត់ ដោយទុកច្រកព្រំដែន​អន្ដរជាតិ​ប៉ោយ​​ប៉ែត ជាច្រកសម្រាប់ភ្ញៀវទេសចរធ្វើដំណើរ ។

នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីថៃត្រៀមជួសជុលកែលំអស្ពានដែករ​ថភ្លើងឆ្លងកាត់ព្រំ​ដែន​ប៉ោយប៉ែត-អារញ្ញប្រា ថេត តាមសំណើររបស់កម្ពុជា។ ភាគីទាំង២ស្នើឱ្យអាជ្ញាធរពាក់ព័ន្ឋ នៃប្រទេសទាំងពីរពន្លឿន ធ្វើកិច្ចព្រមព្រៀង ស្ដីពីការដឹកជញ្ជូនតាមផ្លូវដែកឱ្យបានឆាប់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ ប្រជាជនឆ្លង​កាត់ព្រំ​ ដែនរវាងប្រទេសទាំងពីរ។

លទ្ធផលនៃកិច្ចប្រជុំក៏បានសម្រេចឲ្យភាគីទាំងពីរ ពិភាក្សាអំពីវិធានការទប់ស្កាត់​ការកាប់​ឈើ​ខុសច្បាប់ និងឧប្ប ទ្ទវហេតុនានា ដែលបណ្ដាលឲ្យមានការបាត់បង់ជីវិតមនុស្ស​នៅ​តាម​បណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយភាគីទាំង ពីរឯកភាពបង្កើតឱ្យមានបណ្ដាញ​ទំនាក់​ ទំនង ផ្ដល់ព័ត៌មានដល់គ្នាទៅវិញទៅមករវាងអាជ្ញាធរពាក់ព័ន្ឋ នៃប្រទេសទាំងពីរ៕

ដោយ៖ ហេង នាង​

S-171

Related Articles

Back to top button
Close
Close