កម្មករ​ស៊ីន​ទ្រី​ម្នាក់​ ត្រូវ​រថ​យន្ត​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​ កិន​បែក​ក្បាល​ស្លាប់​

ភ្នំពេញ ៖កាលពីវេលាម៉ោង ១៥ និង២០ នាទី រសៀលថ្ងៃទី ២៧ ខែធ្នូ នេះ​ យុវជន​ម្នាក់បាន​ ស្លាប់បាត់បង់ជីវិត​ នៅនឹងកន្លែងកើតហេតុ ខណៈ​កំ​ពុង​ជិះនៅលើរថយន្តស៊ីនទ្រី ​ហើយ​ បានធ្លាក់ មកលើថ្នល់ ក៏ត្រូវរថយន្ត ស៊ីនទ្រី ដែលកំពុងបើកបរ​កិន​បែក​ក្បាល​​ស្លាប់ភ្លាមៗ នៅតាមបណ្តោយផ្លូវមុនីរ៉េត ជិតផ្សារស្ទឹងមានជ័យ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹង​មាន​ ជ័យ ខណ្ឌមានជ័យ ។

​តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនដែលស្លាប់បាត់ជីវិតក្នុង ខាងលើនេះមាន ឈ្មោះ ធៀង ធា ភេទប្រុស អាយុ១៨ ឆ្នាំស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមានមុខ របរជាកម្មករក្នុងក្រុមហ៊ុនស៊ីនទ្រី ។

​មុនពេលកើតហេតុ គេសង្កេតឃើញយុវជនរងគ្រោះ រួមជាមួយនិង កម្មករជាពីរ ទៅបីនាក់ ទៀតបានដើរប្រមូល សម្រាមដាក់ក្នុងរថយន្តស៊ីនទ្រី ខណៈប្រមូលសំរាម បានពេញរថយន្ត ហើយនោះយុវជន រងគ្រោះបានតោងរថយន្ត ពីចំហៀងក្នុងបំណងជិះ ទៅកន្លែងចាក់សម្រាម ប៉ុន្តែតោង មិនបានប៉ុន្មានម៉ែត្រផង ស្រាប់យុវជនឈ្មោះ ធៀង ធា បានធ្លាក់ពីរថយន្ត​ បណ្តាលឲ្យ កងរថយន្តស៊ីនទ្រីខាងក្រោយ កិនចំក្បាលបែកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង​។

​ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ចមូលដ្ឋាន ​ និងនគរបាលជំនាញបាន​ចុះមកវាស់វែងនាំ យករថយន្តស៊ីនទ្រី​ទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោករាជធានី ភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធី ច្បាប់។ ចំណែកសាកសព ជនរងគ្រោះត្រូវបាន សមត្ថកិច្ចលើកយកទៅតម្កល់ នៅវត្តសំបួរមាស រង់ចាំ​ក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ហេង នាង​

CH-0479

CH-0477

Related Articles

Back to top button
Close
Close