ប្រធានាធិបតីស្ត្រីដំបូងគេនៃប្រទេសកូរ៉េខាងត្បូង
លោកស្រី Park Geun-hye គឺជាប្រធានាធិបតីស្ត្រីដំបូងគេក្នុងប្រទេសកូរ៉េខាងត្បូង ដែលទើប ជាប់ឆ្នោតនឹងត្រូវរង់ចាំពីរខែទៀតមុននឹងចូលកាន់តំណែងជាផ្លូវ ការ។
ទោះបីជាយ៉ាងនេះក្ដី ស្ត្រីមួយចំនួនជឿថា ពួកគេមានអនាគតភ្លឺស្វាងទៅ ហើយ ដោយសារការដឹកនាំរបស់កូនស្រីនៃមេដឹកនាំម្នាក់ដែលបានដឹកនាំប្រទេសអស់ ១៨ឆ្នាំមកនោះ។
លោកស្រី Park Guen-hye បានបំពេញតួនាទីជាស្ត្រីដឹកនាំគេ ក្រោយពេលដែល ម្ដាយលោកស្រីត្រូវបានរងការធ្វើឃាតកាលពី៤០ឆ្នាំមុន។ឥឡូវនេះលោកស្រីមកកាន់ តំណែងការងាររបស់ឳពុកលោកស្រីដែលធ្លាប់ជា អតីតប្រធានាធិបតីកូរ៉េខាងត្បូងពី ឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៩។
លោកស្រី Park Guen-hye បានមានប្រសាសន៍ថា លោកស្រីនឹងផ្ដល់នូវឱកាសថ្មី ដល់មនុស្សគ្រប់រូប៕ (Radio Australia)