យុវជន​ម្នាក់​ត្រូវ​ឃាតក​វាយ​ផុង​ល​លា​ដ៍​ក្បាល​ស្លាប់​

ភ្នំពេញ៖ នាវេលាម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃពុធ ទី១៩ ធ្នូ ២០១២ សពយុវជនម្នាក់មាន វ័យប្រហែល ជា១៨ឆ្នាំ ដែលក្រុមឃាតកវាយផុងលលាដ៍ក្បាល ត្រូវបានប្រជាពល រដ្ឋប្រទះ ឃើញនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

តាមការសន្និដ្ឋានរបស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យអាចមានគ្នា៣នាក់ ហើយ ករណីតឃាតកម្មនេះ អាចជារឿងគំនុំ។

យុវជនដែលត្រូវក្រុមឃាតក វាយផុងលលាដ៍ក្បាលស្លាប់នេះ ស្លៀកខោខូវប៊យ ពណ៌ខ្មៅ ជង់វែង ពាក់អាវយឺតក្រឡាបង្កង់ វ័យប្រហែលជា១៨ឆ្នាំ។ តែទោះជាយ៉ាងសម្ថកិច្ច នៅមិន ទាន់បានប្រាប់ពីអត្តសញ្ញាណជនរងគ្រោះខាងលើនេះនៅឡើយទេ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close