លោក​ស្ហ៊ីនហ្សូ អាបេ៖ ទីប្រជុំកោះ​សេនកាគូ​ជា​​ដែន​អធិបតេយ្យ​​របស់​ជប៉ុន​ដែល​មិនអាច​ចរចា​បាន

នៅថ្ងៃចន្ទទី១៧ធ្នូនេះ លោកលោក ស្ហ៊ីនហ្សូ អាបេ ប្រធានគណបក្សអភិ រក្សនិយម និងជាអនាគតនាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ៗថា ទីប្រជុំកោះសេនកាគូ គឺជាដែនអធិបតេយ្យរបស់ជប៉ុនដែលមិនអាចចរចាជាមួយ ប្រទេសចិនបានទេ។ គួរជម្រាបជូនថា ទីប្រជុំកោះសេនកាគូ ដែលចិនហៅថា ទាវ យូកំពុងក្លាយជាជម្លោះដណ្តើមគ្នាយ៉ាងតានតឹងរវាងជប៉ុននិងចិន។ចិនដែល ខណៈនេះនិងក្រោយពីគណបក្សអភិរក្សនិយមទទួលបានជោគជ័យនាការបោះ ឆ្នោតនៅថ្ងៃម្សិលមិញមកកំពុងព្រួយបារម្ភពីស្ថានការនយោបាយប្រែប្រួល នៅក្នុងប្រទេសជប៉ុន ក្រោមការកាន់កាប់របស់លោកស្ហ៊ីនហ្សូ អាបេ។

គ្រាន់តែគណបក្សរបស់លោកបានឈ្នះឆ្នោតភ្លាម អនាគតនាយករដ្ឋមន្រ្តី ជប៉ុន បានបញ្ចេញសំឡេង ព្រមានចិនភ្លាមៗ ជុំវិញជម្លោះដណ្តើមប្រជុំកោះ។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទនេះ លោក ស្ហ៊ីនហ្សូ អាបេ បាន បញ្ជាក់ច្បាស់ៗថា ប្រជុំកោះសេនកាគូ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ ជប៉ុន។ ជប៉ុនជាអ្នកកាន់កាប់ និងគ្រប់គ្រងប្រជុំកោះនេះ ស្របទៅតាមច្បាប់អន្តរ ជាតិ។ដូច្នេះកម្មសិទ្ធិលើប្រជុំកោះនេះមិនមានអ្វីត្រូវចរចាជាមួយអ្នកណានោះ ទេ។

ចិនបានឆ្លើយតបមកវិញភ្លាមៗ ដោយមិនបង្អង់ តាមរយៈបណ្តាញទូរទស្សន៍ រដ្ឋដោយបានចាត់ទុកជីតារបស់លោកស្ហ៊ីនហ្សូអាបេថា ជាឧក្រិដ្ឋជន សង្រ្គាម។

គួររំឭកឡើងវិញថា នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ស្ហ៊ីនហ្សូ អាបេ បានសន្យាថានឹងបង្កើនការចំណាយ ដើម្បីពង្រឹងវិស័យការពារ ជាតិក្នុងនោះ ក៏រួមមានការពង្រឹងកងកម្លាំងល្បាតដែនសមុទ្រផងដែរ។ ម្យ៉ាង ទៀតលោកអាបេ បានសន្យាថា ក្រោមការដឹកនាំរបស់លោក ជប៉ុននឹងប្រកាន់ ជំហរតឹងរ៉ឹងបំផុត ទាក់ទងនឹងជម្លោះដែនទឹកជាមួយប្រទេសជិតខាង។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះនៅក្នុងពេលដែលប្រជាជនជប៉ុនកំពុងតែបោះ ឆ្នោត ហើយគេនៅមិនទាន់ដឹងលទ្ធផល ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ ដែល ជាទីភ្នាក់ងាររបស់រដ្ឋ បានចុះផ្សាយបទវិចារណកថាមួយ ដោយលើកឡើងថា អ្នក ណាក៏ដោយ ដែលឈ្នះឆ្នោតឡើងមកកាន់អំណាចនៅជប៉ុន គួរតែដាក់ចេញនូវ នយោបាយការបរទេសដែលអាចបន្ធូរបន្ថយភាពតានតឹងជាមួយ ប្រទេសជិតខាង និងត្រូវគិតទៅដល់ផលប្រយោជន៍សម្រាប់រយៈពេលវែង។

នៅថ្ងៃចន្ទនេះ លោកស្ហ៊ីនហ្សូ អាបេ ក្រៅពីបានថ្លែងការពារកម្មសិទ្ធិ លើប្រជុំកោះជាប់ជម្លោះ ក៏បានលើកឡើងផងដែរថា ជប៉ុនមិនមានបំណងចង់បង្ខូច ទំនាក់ទំនងជាមួយចិននោះទេ ។ ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍របស់លោកអាបេ ជុំវិញប្រជុំកោះសេនកាគូនេះទំនងជាមិនមែនជាសារវិជ្ជមានទៅកាន់ចិនដើម្បីបន្ធូរ បន្ថយភាពតានតឹងជុំវិញជម្លោះដណ្តើមកោះនេះទេ៕ ដោយ សេង ឌីណា

(RFI)

Related Articles

Back to top button
Close
Close