សុខៗ​យក​ឥដ្ឋ​មក​គប់​កញ្ចក់​រថយន្ត​មិត្ត​ភ័ក្ដិ​ខ្លួន​ឯង​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២០ និង ១៥ នាទីយប់ថ្ងៃទី ១២ ធ្នូ រថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីត ត្រូវបានបែកកញ្ចក់ខាងមុខដោយសារតែមិត្តភិត្តរបស់ម្ចាស់រថយន្តយក ដុំថ្ម មកគប់នៅចមណុច ជាប់របងបូរីវីរះជន ក្នុងទីតាំងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ខណ្ឌ ចំការមន។

ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននឹងមិត្តភិត្តបាននាំគ្នាជិះរថយន្ត ចូលមកក្នុងទីតាំងកោះពេជ្រ ដើម្បីអង្គុយជជែកគ្នាលេង ប៉ុន្តែស្រាប់តែមួយសន្ទុះក្រោយមកជនបង្កហេតុដែលជាមិត្តភិត្តរបស់ ម្ចាស់រថយន្តបានយកឥដ្ឋការ៉ូមកគប់ចំកញ្ចក់់រថយន្តផែ្នកខាងមុខ បណ្តាលឲ្យបែកតែម្តងហើយ គេចខ្លួនបាត់ស្រមោស ភ្លាមៗនោះដែរ ។

ក្រោយពីកើតហេតុម្ចាស់រថយន្តបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ទន្លេបាសាកដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងរកដំណោះស្រាយ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close