ភាពក្រីក្រ​ចាក់ឬស​កាន់តែ​ជ្រៅ​ក្នុង​ប្រទេស​បារាំង

រដ្ឋាភិបាលបារាំងចាប់ផ្តើមបើកសន្និសីទជាតិនៅថ្ងៃចន្ទទី១០ធ្នូនេះ ដើម្បីប្រ យុទ្ធប្រឆាំងនឹងភាពក្រីក្រដែលរីករាលដាលកាន់តែខ្លាំងនៅក្នុងប្រទេស។យោង តាមការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិស្ថិតិនិងសិក្សាសេដ្ឋកិច្ចនៅឆ្នាំ២០១០ ប្រជាជនបារាំងប្រមាណ១៤,១ភាគរយត្រូវនឹងជាង ៨លាន ៦សែននាក់រស់នៅ ក្រោម ខ្សែបន្ទាត់នៃភាពក្រីក្រ។

វិបត្តិប្រាក់បំណុល នៅអឺរ៉ុបបានធ្វើឲ្យសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ ចាប់រង្ គោះរង្គើ។ ក្នុងប្រទេសបារាំង រដ្ឋាភិបាលបានអនុវត្តផែនការរឹតត្បិតជាច្រើន ដើម្បីទប់ទល់កុំឲ្យរដ្ឋធ្លាក់ក្នុងវិបត្តិប្រាក់បំណុល។ប៉ុន្តែអ្នកដែលត្រូវប៉ះពាល់ និងរងគ្រោះធ្ងន់ធ្ងរ ដោយវិបត្តិសេដ្ឋកិច្ច និងផែនការត្បិតត្បៀតរបស់រដ្ឋ គឺប្រាកដណាស់ ប្រជាជនបារាំង ជាពិសេស កុមារ។

តាមវិទ្យាស្ថានជាតិស្ថិតិ និងសិក្សាសេដ្ឋកិច្ច Insee ប្រជាជនបារំាងប្រមាណ ១៤ភាគរយត្រូវបានគេរកឃើញថា រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ មានន័យ ថា ពួកគេរកប្រាក់ចំណូលបានតិចជាង៩៦៤អឺរ៉ូក្នុងមួយខែ ឬ ប្រមាណ៣២អឺរ៉ូក្នុងមួយ ថ្ងៃ។ក្នុងពេលដែលប្រាក់ខែអប្បបរមានៅប្រទេសបារាំងមានចំនួន១០៩៤ អឺរ៉ូក្នុង មួយខែ។នៅឆ្នាំ២០១០ប្រជាជនបារាំងក្រីក្រមានចំនួនកាន់តែច្រើន គឺកើនឡើងប្រមាណ ២លាននាក់បន្ថែមទៀត បើធៀបនឹងឆ្នាំ ២០០៩។

ភាពក្រីក្រកាន់តែរីកធំឡើង នៅបារាំង គឺចាប់តាំងពីមានវិបត្តិប្រាក់បំណុលចាប់ផ្ទុះ លេចមុខក្នុងតំបន់ចាយប្រាក់អឺរ៉ូ។នៅឆ្នាំ២០០៩រដ្ឋាភិបាលបារាំងបានផ្អាកវិធាន ការជំនួយមួយចំនួន សម្រាប់ក្រុមគ្រួសារបារាំង។ រដ្ឋបានកាត់បន្ថយជំនួយសង្គម ក្នុងពេលដែលទំនិញសព្វសារពើ ដែលប្រជាជនបារាំងត្រូវការចាំបាច់ប្រចាំថ្ងៃចេះតែ ឡើងថ្លៃ ជាលំដាប់។

បើប្រៀបធៀបនឹងប្រទេសក្រីក្រផ្សេងទៀត ដូចជា នៅអាស៊ី អាហ្រ្វិក ឬអឺរ៉ុបខាង កើតប្រាក់ចំណូលតិចជាង ៩០០អឺរ៉ូនៅមានកម្រិតខ្ពស់នៅឡើយ ប៉ុន្តែ ហេតុអ្វីបាន ជាគេចាត់ទុកថា ប្រជាជនបារាំងរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រទៅវិញ?

នៅក្នុងប្រទេសបារាំង អ្នកដែលរកលុយបានតិចជាង៩០០អឺរ៉ូត្រូវប្រឈមនឹងភាព អត្តខាត់ខ្លាំងណាស់។ ប្រាក់ចំណូលតិចជាង៩០០អឺរ៉ូមិនអាចធ្វើឲ្យពួកគេទប់ទល់ នឹងថ្លៃឈ្នូលផ្ទះទំនិញនិងទឹកភ្លើងដែលចេះតែឡើងថ្លៃមិនឈប់។ ដោយសារ គ្មានលុយមនុស្សកាន់តែច្រើនគឺប្រមាណ១សែននាក់ បានបាត់បង់ជម្រក និងរស់នៅ តាមផ្លូវ ក្នុងពេលដែលជិតមនុស្សជិតមួយលាននាក់ផ្សេងទៀតធ្លាក់ខ្លួន ជំពាក់បំណុលវណ្ឌក។ចំណែកប្រជាជនប្រមាណ២០ភាគរយផ្សេងទៀតបានបដិ សេធ មិនទៅព្យាបាលជម្ងឺ ដោយសារតែគ្មានលុយគ្រប់គ្រាន់។

ក្នុងចំណោមប្រជាជនបារាំងក្រីក្រទាំងអស់ស្ត្រីដែលជាម្តាយមេម៉ាយនិងយុវជន ជាអ្នករងគ្រោះច្រើនជាងគេ។កុមារម្នាក់ក្នុងចំណោម៥នាក់រស់នៅក្នុងភាពក្រី ក្រ។ ក្នុងឆ្នាំ២០១១កន្លងទៅ មនុស្សជិត មួយលាននាក់បានរត់រកជំនួយពីអង្គ ការមនុស្សធម៌ដែលមានសកម្មភាពចែករបបអាហារឬស្បៀងអាហារសម្រាប់អ្នក ក្រីក្រ៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close