ប៉ូលិស​សេដ្ឋ​កិច្ច​ចុះ​ចាប់​រថយន្ត​ដឹក​ប្រេង​ច័ន្ទ​ជាង​ ​៥​ពាន់​លីត្រ​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១និង ៣០ នាទី យប់ថ្ងៃទី០៧ ធ្នូ ប៉ូលិសប្រឆាំងបទល្មើស សេដ្ឋកិច្ចដែលដឹកនាំដោយលោក ពិត បញ្ញា ប្រធានការិយាល័យបទល្មើសសេដ្ឋកិច្ច បាន បើកប្រតិបត្តិការណ៍ពួនស្ទាកចាប់បានរថយន្តធុនធំមួយគ្រឿងដែលដឹក ប្រេងច័ន្ទ ជាង ៥ ពាន់លីត្រ ដែលសង្ស័យដឹកគេចពន្ធ និងទឹកក្លែងបន្លំជាសារធាតុ ដែលមានទីតាំងស្ថិត នៅចំណុចផ្លូវ លេខ ១៣២ មុខផ្ទះលេខ ២១៣ ភូមិ ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍ឆែកឆេរ និង ឃាត់រថយន្តធុនធំមួយគ្រឿងខាងលើនេះសមត្ថកិច្ចបានរកឃើញធុងដាក់ប្រេង ច័ន្ទចំនួន ២៤ធុងធំ និង ៤ ធុងតូច សរុបជាង ៥ ពាន់លីត្រ។ បន្ទាប់ពីឆែកឆេរឃើញប្រេងច័ន្ទខាងលើនេះប៉ូលិសសេដ្ឋកិច្ចបានសម្រេច ឃាត់រថយន្តធុនធំមួយគ្រឿងនេះរួមជាមួយនិងប្រេងច័ន្ទទាំងអស់យកទៅ កាន់ការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចដើម្បីត្រួតពិនិត្យ មើលឯក សារដែលនាំចូលមកក្នុងរាជធានីភ្នំពេញ បានបង់ពន្ធ ឬក៏នៅ។

ចំពោះការឆែកឆេរនិងឃាត់រថយន្តដឹកប្រេងច័ន្ទនេះសមត្ថកិច្ចនៅ មិនទាន់ហ៊ាននិយាយថា រថយន្តនេះពិតជាដឹក ប្រេងច័ន្ទខុសច្បាប់ មិនបង់ពន្ធជូនរដ្ឋ ឬក៏រថយន្តនេះដឹកមានច្បាប់និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវនោះទេ ដោយសារតែរងចាំមើលឯកសារដែលម្ចាស់ប្រេងយកបង្ហាញនៅការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close