ជន​ជាតិ​អូស្រ្តាលី​និយម​ទៅ​ធ្វើ​ការ​វះ​កាត់​កែ​សម្ផស្ស​នៅ​ក្រៅ​ប្រទេស

តាមការស្រាវជ្រាវស្ទង់មតិមួយនាពេលថ្មីៗនេះបានឲ្យដឹងថាប្រទេសថៃនិងប្រទេស ម៉ាឡេស៊ីគឺជាប្រទេសគោលដៅដ៏មានប្រជាប្រិយបំផុត សម្រាប់ជនជាតិអូស្រ្តាលី ទៅធ្វើការវះកាត់កែសម្ផស្ស។

អ្នកស្រីបណ្ឌិត Meredith Jones មកពីសកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុង ស៊ីដនីយ៍ (Sydney’s University of Technology) បានដឹកនាំការស្រាវជ្រាវនេះ។

អ្នក ស្រីបណ្ឌិតមានប្រសាសន៍ថាអ្នកស្រីកំពុងសង្កេតឃើញថាជនជាតិ អូស្រ្តាលី ច្រើនជាងមុនមានចំណាប់អារម្មណ៍ទៅលើការវះកាត់កែសម្ផស្ស ហើយជាញឹកញាប់ បានសម្រេចចិត្តធ្វើការវះកាត់នៅក្រៅប្រទេស។

អ្នក ស្រីបណ្ឌិតមានប្រសាសន៍បន្ថែមថាការវះកាត់នៅក្រៅប្រទេសទាំងនោះ កំពុងត្រូវបានគេផ្សាយពាណិជ្ជកម្មថាជាកញ្ចប់ទេសចរណ៍ក្នុងលក្ខណៈដំណើរក ម្សាន្តនិងការព្យាបាលជំងឺ។

ការវះកាត់កែសម្ផស្សក្រៅប្រទេសគឺមានប្រជាប្រិយក្នុងចំណោមស្រ្តីវ័យ២០ឆ្នាំ ។ ស្រ្តីទាំងនោះនិយមធ្វើដំណើរទៅជាក្រុម ហើយធ្វើការវះកាត់ស្រដៀងគ្នាជា ផ្នែកមួយនៃដំណើរកម្សាន្ត។ មិនតែប៉ុណ្ណោះ វាក៏ជាបទពិសោធន៍មួយដើម្បី បង្កើតនូវភាពជិតស្និទរវាងស្រ្តីទាំង នោះផងដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close