កម្មកររោងចក្រកាត់ដេរបន្តងើបបះបោរ ក្រោយគ្រោះអគ្គិភ័យ
នៅប្រទេសបង់ក្លាដែស មួយសប្តាហ៍ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅក្នុង រោងចក្រកាត់ដេរមួយដែលបណ្តាលឲ្យស្លាប់កម្មករកម្មការនីចំនួន ១១០នាក់ មកក្បួនបាតុកម្មរបស់កម្មករនៅបន្តមានសឹងតែរៀងរាល់ថ្ងៃ ។ នៅថ្ងៃ អាទិត្យទី២ ធ្នូម្សិលមិញ មានកម្មកររាប់សិបពាន់នាក់បាននំាគ្នាចុះផ្លូវធ្វើ បាតុកម្មទាមទារឲ្យមានលក្ខខណ្ឌសន្តិសុខល្អនៅកន្លែងធ្វើការក៏ដូចលក្ខ ខណ្ឌការងារ។ ក្បួនបាតុកម្មបានបញ្ចប់ទៅដោយអំពើហិង្សារវាងក្រុមបាតុករ និងកម្លំាងសន្តិសុខ។
ដើម្បីសម្តែងពីកំហឹងរបស់ខ្លួនក្រុមបាតុករបាននំាគ្នាបិទផ្លូវដែលធ្វើដំណើរ ចូលក្នុងទីក្រុងដាកាដោយបានដុតគំនរកង់ឡាននិងសម្ភារៈផ្សេងៗទៀត។ នៅ ពេលកម្លំាងប៉ូលិសបានទៅដល់ទីកន្លែងបាតុកម្មពួកគេបានទទួលស្វាគមន៍ ដោយការចោលដុំថ្មពីសំណាក់ក្រុមបាតុករ។ ជាការឆ្លើយតបវិញ កម្លំាង ប៉ូលិស បានធ្វើការបាញ់រះដោយគ្រាប់កំាភ្លើងកៅស៊ូ និងគ្រាប់បែកផ្សែងបង្ហូរ ទឹកភ្នែក។
លោក Roy Ramesh Chandra ប្រធានសហជីពកម្មករកាត់ដេរបានបញ្ជាក់ថា តំាងពីមានគ្រោះអគ្គិភ័យនៅក្នុងរោងចក្រកាត់ដេរ Tazreen និងការធ្លាយ ចេញនូវព័ត៌មានមួយដែលថា ថ្នាក់ដឹកនំារោងចក្រប្រហែលជាបានបញ្ជាកុំឲ្យក ម្មកររត់ចេញនៅពេល មានភ្លើងឆាបឆេះនៅក្នុងរោងចក្រមក កម្មករកាន់តែ ធ្វើកម្មករ កម្មការនីរឹតតែតក់ស្លុតថែមទៀត។ អ៊ីចឹងហើយបានជាពួកគេបន្តធ្វើ បាតុកម្មរហូតមកទល់ពេលនេះ។
មានគោលដៅសំខាន់ពីរដែលក្រុមបាតុករនៅរោងចក្រកាត់ដេរ Tazreen ទាមទារ ទី១សុំឲ្យថៅកែបើកប្រាក់ខែដែលនៅជំពាក់ពួកគេនិងទី២ពួកគេចង់ឃើញ ថ្នាក់ដឹក នំារោងចក្រទទួលទោសចំពោះព្រឹត្តិការណ៍គ្រោះ អគ្គិភ័យកន្លងមក ព្រោះថា ការស្លាប់កម្មករ កម្មការនីជាង ១០០នាក់ គឺជាសោកនាដកម្មមួយ ដែលមិនអាចបំភ្លេចបានទេ។
ជាមួយនឹងក្បួនបាតុកម្មរបស់កម្មករ កម្មការនីរោងចក្រកាត់ដេរដែលកាន់តែរីកធំ ទៅៗនាពេលនេះ បានបង្ខំឲ្យរោងចក្រកាត់ដេរជាច្រើនបិទទ្វារ ដោយខ្លាច ព្រឹត្តិការណ៍នេះប្រែក្លាយទៅជាការងើបបះបោរសង្គម ក្រោមទ្រង់ទ្រាយធំ៕ ដោយ គួច គន្ធារ៉ា (RFI)