ពេទ្យឆ្មបម្នាក់រងការចោទ​ប្រកាន់បង្កើតកូនគេ​ហើយយកទៅលក់

ពេទ្យឆ្មប​​ម្នាក់​ធ្វើការ​នៅ​ពេទ្យ​ជប៉ុន​ត្រូវ​ជនរងគ្រោះ​ដាក់​ពាក្យ​ បណ្ដឹង​បន្ទាប់​ពី​​បង្កើត​កូន​ឲ្យ​គេ​ហើយ​យក​កូន​នោះ​ទៅ​លក់​ដោយសារ​គ្នា​ ក្រីក្រ​ពុំ​ទាន់​មាន​លុយ​បង់។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃទី ១ មករា​ ២០១២។

ម្ដាយ​ទារក​រងគ្រោះ​ឈ្មោះ ស្រី សៅ​រី អាយុ ៣២ឆ្នាំ រស់នៅ​ផ្ទះ​ជួល លេខ ៣៦៩ ផ្លូវ ៩៩ ក្រុម​ទី១៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ចំណែក​ពេទ្យឆ្មប​នោះ​ឈ្មោះ​ សាត ម៉ា​រី អាយុ ៥៤ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ធ្វើការ​នៅ​ពេទ្យ​ជប៉ុន។ ចំ​ពោះ​ករណី​នេះ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​អ្នក​ទាំង២ទៅ​ខណ្ឌ​ដើម្បី​ដោះស្រាយ​គ្នា​បន្ត​ ទៀត៕

Related Articles

Back to top button
Close
Close