សន្តិសុខក្រុមហ៊ុនឯកជន( GPS )ម្នាក់ស្លាប់ក្បែរផ្ទះប្រជាពលរដ្ឋនៅប្លុកផ្សារសុវណ្ណា
ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខក្រុមហ៊ុន ឯកជន ជីភីអេស ( GPS ) បានដេកស្លាប់នៅក្បែរជញ្ជាំងផ្ទះលេខ B07 ផ្លូវ ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយត្រូវក្រុមសន្តិសុខឯកជនដូចគ្នាប្រទះឃើញ កាលពីវេលាម៉ោង ២៣ និង ៣០ នាទីយប់ថ្ងៃទី ២៣ វិច្ឆិកា ២០១២។
ប្រភព ព័ត៌មានបានឲ្យដឹងថាឈ្មោះ ម៉ៅ សុផាត ត្រូវក្រុមហ៊ុន សន្តិសុខឯកជន ជី ភី អេស ប្រគល់ការងារឲ្យយាមរថយន្តតាមផ្ទះនៅក្នុងប្លុកផ្សារសុវណ្ណា ពេលយប់ប៉ុន្តែនៅយប់ថ្ងៃកើតហេតុសន្តិសុខដូចគ្នាដើររកនៅ កន្លែងធ្វើការតែមិនឃើញ លុះដល់វេលាម៉ោងវេលាម៉ោង ២៣ និង ៣០ នាទីយប់ សន្តិសុខក្រុមហ៊ុនឯកជនដូចគ្នាប្រទះឃើញដេកស្លាប់នៅក្បែជញ្ជាំងផ្ទះ លេខ B07 ផ្លូវ ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ក្រោយពីកើតហេតុសមត្ថកិច្ចបានហៅមន្ត្រីជំនាញពិនិត្យរកមូលហេតុនៃកាស្លាប់ ។ ក្រោយពីធ្វើកោសល្យវិច័យរួចពិនិត្យឃើញថាជនរងគ្រោះស្លាប់ ដោយសារខ្យល់គរមិនមែនជាករណីឃាតកម្មអ្វីឡើយ៕
ដោយ៖ ហេង នាង