ឥណ្ឌា​ស្នើ​ប៉ាគីស្ថាន​ឲ្យ​ពង្រឹង​សន្តិសុខ​ស្ថានទូត​ឥណ្ឌា​ប្រចំា​ទីក្រុង​អ៊ីស្លាម៉ាបាត

លោករដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា បានស្នើរដ្ឋាភិបាលប៉ាគីស្ថានឲ្យ ពង្រឹងសន្តិសុខនៅជុំវិញស្ថានទូតឥណ្ឌាប្រចំាទីក្រុងអ៊ីស្លាម៉ាបាត។សំណើ នេះបានធ្វើឡើង បន្ទាប់ពីរដ្ឋអំណាចឥណ្ឌាបានប្រហារជីវិតកងកម្ម៉ង់ដូម្នាក់ជន ជាតិប៉ាគីស្ថានឈ្មោះ Mohammed Kasab នៅថ្ងៃពុធម្សិលមិញ។ ទន្ទឹម គ្នានេះនៅក្នុងប្រទេសប៉ាគីស្ថានពួកតាលីបង់បានទាមទារឲ្យឥណ្ឌាបញ្ជូន សពMohammed Kasab ទៅឲ្យពួកគេព្រមទំាងគំរាមវាយប្រហារផលប្រយោជន៍ ឥណ្ឌានៅក្នុងប្រទេសប៉ាគីស្ថាន ទៀតផង។

ថ្លែងនៅចំពោះមុខក្រុមអ្នកាសែតបរទេសនៅយប់មិញលោករដ្ឋមន្រ្តីក្រសួង ការបរទេសឥណ្ឌា Salman Khurshid បានស្នើប៉ាគីស្ថានឲ្យចាត់វិធានការ បង្ការមួយចំនួនដើម្បីការពារសុវត្ថិភាពក្រុមអ្នកការទូតក៏ដូចជាសន្តិសុខនៅជុំវិញ ស្ថានទូតឥណ្ឌានៅក្នុងទីក្រុងអ៊ីស្លាម៉ាបាត។ តាមពិតទៅ ឥណ្ឌាបានដាក់ ផ្ញើ សំណើនេះជាលាយលក្ខណ៍អក្សរទៅកាន់រដ្ឋាភិបាល ប៉ាគីស្ថានតំាង តែពីថ្ងៃអង្គារមកម្ល៉េះពោលតំាងពីឥណ្ឌាបានប្រាប់ប៉ាគីស្ថានពីការត្រៀម ប្រហារជីវិតកងកម្ម៉ង់ដូជនជាតិប៉ាគីស្ថានឈ្មោះ Mohammed Kasab។ ឆ្លើយ តបវិញនៅពេលនោះ រដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថានគ្រាន់តែបាន បញ្ចេញប្រតិកម្មតាមរយៈសេចក្តីជូនដំណឹងមួយថា«ចង់ធ្វើការជាមួយគ្រប់ប្រទេស នៅក្នុងតំបន់ដើម្បីប្រឆំាង ភេរវនិយម »។

ដោយឡែកនៅថ្ងៃនេះក្រុមតាលីបង់នៅប៉ាគីស្ថាន បានទាមទារឲ្យរដ្ឋ អំណាចឥណ្ឌាបញ្ជូនសាកសព ជន Mohammed Kasab ទៅឲ្យពួកគេ និងគំរាម ធ្វើការវាយប្រហារផលប្រយោជន៍ឥណ្ឌានៅក្នុងប្រទេស ប៉ាគីស្ថាន។ រូបជន ជាតិប៉ាគីស្ថានMohammedKasabត្រូវបានរដ្ឋអំណាចឥណ្ឌាប្រហារជីវិតដោយ ព្យួរ ក នាថ្ងៃពុធម្សិលមិញនៅក្នុងពន្ធធនាគារ។ បើគិតតំាងពីឆ្នំា ២០០៤ មកនេះគឺជាការប្រហារជីវិតអ្នកទោសលើកទីមួយនៅក្នុងប្រទេសឥណ្ឌា។ កាល ពីថ្ងៃទី២៤ តុលាកន្លងទៅជន Mohammed Kasab ធ្លាប់បានសុំការលើកលែង ទោសពីលោកប្រធានាធិបតីឥណ្ឌា តែគ្មានចម្លើយតបអ្វីទេ។

គួររម្លឹកជូនឡើងវិញថា មានអាយុ ២៥ឆ្នំា ភេរវជន Mohammed Kasab ត្រូវបាន តុលាការទីក្រុងញូដែលីកាត់ទោសប្រហារជីវិតកាលពីខែឧសភា ឆ្នំា ២០១០ ពីបទ បានចូលរួមបង្កអំពើភេរវកម្មក្នុងទីក្រុងប៉ុមបៃកាលពីខែវិច្ឆិកាឆ្នំា២០០៨ដោយ បានបណ្តាលឲ្យស្លាប់មនុស្ស ១៦៦នាក់។ Mohammed Kasab គឺជាភេរវជន តែម្នាក់គត់ដែលមានជីវិតនៅពេលនោះព្រោះថា គ្នីគ្នាគេ ៩នាក់ផ្សេងទៀត បានស្លាប់អស់នៅក្រោមការវាយប្រហាររបស់កម្លំាងសន្តិសុខឥណ្ឌាក្នុង ថ្ងៃភេរវកម្មនោះ៕ដោយ គួច គន្ធារ៉ា (RFI)

 

Related Articles

Back to top button
Close
Close