ការ​វាយ​ប្រហារ​ទៅ​លើ​កង​កម្លាំង​សន្តិសុខ​របស់​ប៉ាគីស្ថាន​

មានមនុស្សចំនួន១០នាក់បានស្លាប់បន្ទាប់ពីអ្នកសកម្មប្រយុទ្ធបានវាយប្រហារ ទៅលើកងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថាន មុនពេលកិច្ចប្រជុំកំពូលអន្តរ ជាតិដ៏សំខាន់មួយ។

ប៉ូលិស និងយោធាបម្រុងជាច្រើនពាន់នាក់បន្ថែមទៀត នឹងដាក់ពង្រាយនៅទីក្រុង Islamabad សំរាប់កិច្ចប្រជុំកំពូលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងប្រាំបី ហៅថា D8 ដែលមានប្រទេសអេហ្ស៊ីប, អ៊ីរ៉ង់, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, បង់ក្លាដេស្ហ, ប៉ាគីស្ថាន, នីហ្សេរី, និងប្រទេសទួគី ចូលរួម។

ប៉ូលិសនិយាយថា អ្នកដាក់គ្រាប់បែកនេះបានវាយប្រហារសំដៅទៅលើរថយន្តកង ទ័ពដែលហែហមកុមារពីផ្ទះទៅកាន់សាលានៅទីក្រុងQuettaដោយសម្លាប់ទាហាន ៤រូប និងស្ត្រីមា្នក់។

នៅឯភាគពាយព្យនៃប្រទេស មានប៉ូលិសចំនួន៥នាក់បានស្លាប់នៅ្ក្នុងការវាយ ប្រហារពីរផ្សេងទៀត៕ (Radio Australia)

Related Articles

Back to top button
Close
Close