តួកគី​បាន​ទាមទារ​ពី​អង្គការ​អូតង់​នូវ​គ្រាប់មីស្ស៊ីល Patriot ដើម្បី​ការពារ​ព្រំដែន​ជាប់​នឹង​ស៊ីរី

នៅថ្ងៃចន្ទទី១៩វិច្ឆិកានេះប្រទេសតួកគីបានប្រកាសឲ្យដឹងអំពីបំណងរបស់ខ្លួន ក្នុងការដាក់សំណើទៅកាន់អង្គការអូតង់ដើម្បីសុំគ្រាប់មីស្ស៊ីលPatriot ទុកសម្រាប់ ការពារព្រំដែនរបស់ខ្លួនជាប់នឹងប្រទេសស៊ីរី។ ព្រំដែនដែលមានប្រវែងជាង ៩០០គីឡូ ម៉ែត្រ និងដែលត្រូវបានទទួលការរំលោភបំពានច្រើនដងនារយៈពេលប៉ុន្មានខែចុង ក្រោយនេះ។នៅក្នុងខាងក្នុងប្រទេសស៊ីរីឯណោះអំពើហិង្សានៅថ្ងៃអាទិត្យ ម្សិលមិញបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាង តិច ៥០នាក់ ក្នុងនោះមាន ជនស៊ីវិល២៦នាក់នេះបើយោងតាមតួលេខផ្តល់ដោយអង្គការឃ្លំាមើលសិទ្ធិ មនុស្សស៊ីរី។

នៅមិនទាន់ជាផ្លូវការទេ តែព័ត៌មានជុំវិញគម្រោងដាក់ពង្រាយគ្រាប់មីស្ស៊ីល Patriot នៅតាមបណ្តាយព្រំដែនប្រទេសទួកគីជាប់នឹងស៊ីរីត្រូវបានគេលើកយកមក និយាយកាន់ច្រើនឡើងៗពិសេសតំាងពីមានការបំផ្លាញ F៤-Phantom និងឧប្បវ ហេតុ ជាច្រើនលើក ច្រើនសារនៅតាមព្រំដែនដែលបណ្តាលឲ្យមានមនុស្សស្លាប់ នៅក្នុងទឹកដីតួកគីមក។ មានកាសែតតួកគីមួយចំនួនបានលើកឡើងថា រដ្ឋាភិបាល ទីក្រុងអង់ការ៉ាត្រៀមខ្លួននឹងដាក់សំណើសុំកំាជ្រួចមីស្ស៊ីល Patriot ពីអូតង់នា ពេលឆាប់ៗនេះ។

យ៉ាងណាក៏ដោយកិច្ចចរចាជាបឋមស្តីពីការដាក់ពង្រាយគ្រាប់មីស្ស៊ីលប្រឆំាង មីស្ស៊ីល Patriot ត្រូវបានបញ្ជាក់ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Leon Panetta និងអគ្គលេខាធិការអង្គការអូតង់ Anders Fogh Rasmussen កាលពី សប្តាហ៍កន្លងទៅ។ លោក Panetta ក៏ដូចជាលោក Rasmussen បានបង្ហាញ ពីការគំាទ្រជាគោលការណ៍របស់ខ្លួនចំពោះគំនិតផ្តួចផ្តើម នេះ។

គោលដៅសំខាន់ គឺដើម្បីប្រឈមទប់នឹងការវាយប្រហារផ្លូវអាកាសពីសំណាក់ ទាហានស៊ីរី និងការគំរាមប្រើប្រាស់អាវុធគីមីជាយថាហេតុ។ ប៉ុន្តែទន្ទឹមគ្នានេះ ការ ដាក់ពង្រាយគ្រាប់មីស្ស៊ីល Patriot ក៏អាចចូលរួមជួយការពារតំបន់ដែលកំពុងរស់នៅ ដោយប្រជាជនស៊ីរីនៅតាមបណ្តោយព្រំដែន ព្រមទំាងក្រុមអ្នកប្រឆំាងនឹង រដ្ឋាភិបាលស៊ីរី៕ (RFI)

Related Articles

Back to top button
Close
Close