អូប៉ាម៉ា មិនហ៊ានហូប អាហារ និង ផឹកទឹក នៅ ក្នុង ពិធី ជប់ លៀងអាហារ ពេល ល្ងាច ដែល រៀបចំ ដោយ នាយករដ្ឋមន្ត្រី ខ្មែរ?
Cambodia News
ភ្នំពេញ (២០ វិច្ឆិកា ២០១២)៖ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋ អាមេរិកត្រូវបានគេ ខ្សឹបតៗគ្នានៅថ្ងៃ អង្គារនេះនៅឯ មណ្ឌលព័ត៌មានក្នុង បរិវេណពិធីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២១ ថា លោកមិនបានហូប អាហារ និងហូបទឹកនៅក្នុងពិធីលៀង សាយភោជន៍ដែលរៀបចំ ឡើងដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
ការនិយាយតៗគ្នានេះបានបញ្ជាក់ថា ការ មិនហូបនេះក៏ទំនងជាលោក អូបាម៉ា មានការបារម្ភពី បញ្ហាសុវត្ថិភាពអាហារ ក្នុងនាមខ្លួនជាមេដឹកនាំពិភពលោក។
នៅក្នុងពិធីទទួលទានអាហារកាលពី យប់ថ្ងៃចន្ទនេះ ទូរទស្សន៍ជាតិកម្ពុជា ដែលទទួលបន្ទុកផ្សាយ ផ្ទាល់មិនបានថតពីការទទួលទានអាហារនោះទេ ហើយការលើកកែវស្រា ស្វាគមន៍ ទូរទស្សន៍ជាតិ បានថតតែពីខាងក្រោយប៉ុណ្ណោះ។
បើទោះជា រូបស្ថានទូតអាមរិកបានបង្ហាញរូបលោក អូបាម៉ា អង្គុយលើកកែវស្រាជល់ជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីលៀងសាយភោជនេះក៏ដោយ ក៏ស្ថានទូតមិនបានបង្ហាញរូប លោក អូបាម៉ា លើកកែវស្រាផឹកឡើយ។
មន្ត្រីស្ថានទូតអាមេរិក និងមេដឹកនាំកំពូលដែលបានចូលរួមក្នុងពិធីនោះ ដោយរួមទាំងលោក នាយករដ្ឋមន្ត្រីកម្ពុជាផងមិនត្រូវបានគេដកស្រង់សំដី ដើម្បីបញ្ជាក់ពីការដែលលោក អូបាម៉ា មិន ទទួលទានអាហារ និងទឹកនោះទេ។ ការនិយាយតៗគ្នានេះបានបញ្ជាក់ថា លោក អូបាម៉ា បានហូប ទឹកដែលមន្រ្តីរបស់លោកបានផ្តល់ឲ្យ។
អ្នកសារព័ត៌មានជាតិនិងអន្តរជាតិនឹងត្រៀមសួរលោក អូបាម៉ា ដោយផ្ទាល់នៅរសៀលនេះ ប្រសិន បើមានឱកាស ប៉ុន្តែការចូលទៅកៀកលោក អូបាម៉ា ពិតមានការលំបាកសម្រាប់អ្នកសារព័ត៌មាន ព្រោះទាំងអង្គរក្សអាមេរិក និងអង្គរក្សខ្មែរមិនអនុញ្ញាតឡើយ។
សន្តិសុខសម្រាប់ការមកដល់ ការស្នាក់នៅ និងការចាកចេញលោក អូបាម៉ា នៅកម្ពុជា បានរឹត បន្តឹង ហើយចរាចរបានកកស្ទះកាលពីល្ងាចថ្ងៃចន្ទដោយសារការមកដល់របស់លោក អូបាម៉ា។
ដោយសារតែបញ្ហាសន្តិសុខនេះហើយ ទើបសាលារៀន សាកលវិទ្យាល័យ និងហាងតូចធំជា ច្រើននៅតាមបណ្ដោយមហាវិថីធំៗត្រូវបានបញ្ជាឲ្យផ្អាករហូតដល់កិច្ចប្រជុំកំពូលអាស៊ានបាន បញ្ចា។
រាជរដ្ឋភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិបានសន្យាជា មួយរដ្ឋាភិបាលអារិកតាមស្ថានទូតអារិកថា នឹងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សន្តិសុខ ជូន លោក អូប៉ាម៉ា។ កម្លាំងប្រដាប់អាវុធកម្ពុជាជាងមួយនាក់ និងកម្លាំងសម្ងាត់របស់អារមិកផងបាន ដាក់ពង្រាយនៅតាមដងផ្លូវនិងនៅក្នុងពិធីដែលពា
ក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១៕