ស្ត្រីនៅសហគមន៍បឹងកក់ ​ចាប់មុខរបរដេរកាបូប

ក្នុង​រយៈពេល ៥ ឆ្នាំ ចុងក្រោយ គិត​ចាប់ពី​ឆ្នាំ​២០០៧ អ្នក​ភូមិ​បឹងកក់ ដែល​ភាគច្រើន​ជា​ស្ត្រី​ មានមុខ​របរ សម្រាប់​ចិញ្ចឹមជីវិត ដូចជា លក់ដូរ មាន​ផ្ទះ​ជួល និង​ចេញពី​ភូមិ ទៅ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន ជាដើម​។

ប៉ុន្តែ​ មុខរបរ​របស់​ស្ត្រី​នៅ​បឹង​កក់ បាន​បាត់បង់​អស់​ហើយ ដោយសារ​តែ​វក់វី រវល់​នឹង​ការ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​។ ហើយ​នៅពេលនេះ ក្រុម​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ដែល​សេសសល់​ពី​ការ​បណ្តេញចេញ បានរួម​គ្នា ចាប់​យក​មុខរបរ​ដេរ​កាបូប ធ្វើ​ពី​សូត្រ ដើម្បី​បាន​ចំណូល​ចិញ្ចឹម​ជីវិត ប្រចាំថ្ងៃ៕

Related Articles

Back to top button
Close
Close