ទឹកប្រាក់ប្រមាណ១០០លាន ដុល្លារសម្រាប់ រោងចក្រស៊ីម៉ង់ កម្ពុជា ដែល ធំជាងគេ នៅ កម្ពុជា

ដោយ ហេង នាង

Cambodia News

លោកឧកញ៉ា លឹម រស់ (ស្តាំ) ប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុនវិនិយោគ រោងចក្រ ស៊ីម៉ង់ចក្រីទីងកម្ពុជាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិ បត្តិការរវាងក្រុមហ៊ុនស៊ីម៉ង់ត៍ ខនស្រ្តាក់សិនរីសសស និងក្រុមហ៊ុនចិនឈ្មោះ UREC OVERSEAS INVESTMENT CO., LTD ខណៈដែលសម្ដេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន កំពុងធ្វើជាសក្សីនៅឯវិមាន សន្តិភាពនាថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១២ វេលាម៉ោង ៨:00 ល្ងាច។ (រូប Cambodia News)

ភ្នំពេញ៖ជាមួយនឹងទឹកប្រាក់ វិនិយោគប្រមាណជាង១០០ លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់រោងចក្រស៊ីម៉ង់ ចក្រីទីង នៅខេត្តកំពតនឹងចាប់ផ្ដើម ដំណើរការនៅក្នុងពេលឆាប់ៗ នេះដែល ជារោងចក្រស៊ីម៉ង់ត៍ធំជាងគេបង្អស់នៅ កម្ពុជា។

លោកឧកញ៉ា លឹម រស់ ប្រធាន ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគ រោងចក្រ ស៊ីម៉ង់ចក្រីទីងកម្ពុជា (Chairman of Cambodia Cement Chakrey Ting Factory Co., Ltd) បាន មានប្រសាសន៍ថា រោងចក្រស៊ីម៉ង់ត៍នេះ នឹងផលិតស៊ីម៉ង់ត៍ប្រមាណ ៣.២០០ តោនក្នុងមួយថ្ងៃដែលជាចំនួនមួយដ៏ ច្រើន មិនធ្លាប់មាននៅក្នុងប្រទេស កម្ពុជា។ លោកឧកញ៉ាបានបញ្ជាក់ថា រោងចក្រនេះជា ការវិនិយោគរួមគ្នា (Joint Venture) រវាងក្រុមហ៊ុននៃសាធារណេរដ្ឋ  ប្រជាមានិតចិន ឈ្មោះ UREC OVERSEAS INVESTMENT CO.,LTD និងក្រុមហ៊ុនក្នុងប្រទេស គឺក្រុម ហ៊ុនស៊ីម៉ង់ត៍ខន ស្រ្តាក់សិនរីសសស  (Cement Construction Resource Co., Ltd)ដែលជាសម្ពន្ធ័ញាតិរបស់ក្រុមហ៊ុន អេហ្សិត ដែលមានរូបលោកជាប្រធានក្រុមប្រឹក្សាភិបាល (Chairman) និងលោកZhang Jun ជនជាតិចិនជា នាយកចាត់ការទូទៅ(GM)។

រោងចក្រចក្រីទីងនេះនឹងបញ្ជូនបុគ្គលិកជំនាញទៅធ្វើកម្មសិក្សានៅសារធារណៈរដ្ឋប្រជាមានិតចិនចំនួន៥០នាក់។ នៅក្នុងកំលុងពេលដំណើការសាងសង់រោងចក្រក្រុមហ៊ុនត្រូវការបុគ្គលិក កម្មករប្រមាណជា ១០០០ នាក់ និងនៅពេលរោងចក្រចាប់ផ្តើមដំណើការផលិត ក្រុមហ៊ុនត្រូវការបុគ្គលិកកម្មករខ្មែរ ប្រមាណជា៣០០នាក់។ ទាំងនេះជាគឺជាផ្នែកមួយផ្តល់ការងារជូនប្រជាពលរដ្ឋ នៅក្នុងស្រុក និង ជាការកាត់បន្ថយការធ្វើ ចំណាកស្រុកស្វែងរកការងារក្រៅប្រទេស។

ម្រោងវិនិយោគនេះមានលក្ខណៈស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុង ការបើកទូលាយការចូលរួមពីវិស័យឯកជន ដើម្បីជំរុញឯកជនភាវូបនីយកម្ម។ រោងចក្រស៊ីម៉ង់ ចក្រីទីងបាននឹងកំពុងសាងសង់ថ្មី និបំពាក់ឧបករណ៍ទំនើបដែលជាបច្ចេកវិទ្យាចុងក្រោយនាំពី បរទេសដើម្បីធ្វើឲ្យស៊ីម៉ង់ត៍មានគុណភាពខ្ពស់និងមានកម្រិតស្តង់ដារអន្តរជាតិ។

បើទោះជាឈ្មោះស៊ីម៉ង់ត៍របស់រោងចក្រចក្រីទីងនេះនៅមិនទាន់បានដាក់ឈ្មោះជាផ្លូវការក៏ដោយ ក៏លោកZhangបានបញ្ជាក់ថា ក្រុមហ៊ុននឹងជម្រុញផលិតកម្ម ដើម្បីឆ្លើយតបតម្រូវការក្នុងប្រទេស និងក៏ជាមោទនភាពជាតិខ្មែរ ដែលមានផលិតផល ស៊ីម៉ង់ត៍របស់ខ្លួន។

គួរបញ្ជាក់ដែរថារោងចក្រស៊ីម៉ង់ចក្រីទីងជារោងចក្រដែលបានសាងសង់ឡើងនៅក្នុងសម័យសង្គម រាស្រ្តនិយម ហើយបានដាក់អោយដំណើរការក្នុងឆ្នាំ១៩៦២ក៏ប៉ុន្តែរោងចក្រនេះត្រូវបានបំផ្លាញ នៅក្នុងសម័យសង្រ្គាមនិងនៅក្នុងរបបខ្មែរក្រហមប៉ុលពត។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ រោងចក្រនេះបានបន្តដំណើរការរអាក់រអួលដោយសារ កង្វះទុន វិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធដូចជាអគ្គីសនីនិងផ្លូវគមនាគមន៍ជាដើមមានការលំបាក។

ខណៈដែលប្រទេសកម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងនៅក្នុងពិភពលោក សម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលបានសម្រេចឲ្យមានការវិនិយោគ លើ រោងចក្រនេះឡើងវិញដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ប្រទេសជាតិ។ 

 បើតាមការអះអាងរបស់លោក Zhangបានឲ្យដឹងថាទឹកប្រាក់វិនិយោគចំនួនជាង ១០០លានដុល្លារ អាមេរិកនេះគឺមានមួយផ្នែកបានមកពីប្រាក់កម្ចីធនាគារចិន(Bank of China) ដែលមានពិធី ចុះ ហត្ថលេខាលើកិច្ចព្រមកំចីរវាង Cambodia Cement Chakrey Ting និង Bank of China ក្រោម អធិបតីភាពដ៏ខ្ពស់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីចិនWen Jiabao និងសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅវិមានសន្តិភាព (១៨ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ៨:00ល្ងាច)។

លោកZhang បានបង្ហើបឲ្យដឹងថារោងចក្រចក្រីទីងនេះនឹងចាប់ផ្ដើមដំណើការនៅដើមឆ្នាំ ២០១៤ ខាងមុខនេះ៕

លោកឧកញ៉ា លឹម រស់ (ស្តាំ) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគរោងចក្រស៊ីម៉ង់ចក្រីទីងកម្ពុជា ផ្លាស់ប្តូរកិច្ចព្រម ព្រៀង សហប្រតិបត្តិការជាមួយតំណាង ក្រុមក្រុមហ៊ុនចិនឈ្មោះ UREC OVERSEAS INVESTMENT CO., LTD នៅចំពោះមុខ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រីចិន Wen Jiabao នៅឯវិមានសន្តិភាពនាថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១២ វេលាម៉ោង ៨:00ល្ងាច។ (រូប Cambodia News)
លោកឧកញ៉ា លឹម រស់ (ស្តាំ) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគរោងចក្រស៊ីម៉ង់ចក្រីទីង កម្ពុជាផ្លាស់ប្តូរ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយតំណាង ក្រុមក្រុមហ៊ុនចិនឈ្មោះ UREC OVERSEAS INVESTMENT CO., LTD នៅចំពោះមុខសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រីចិន Wen Jiabao នៅឯវិមាន សន្តិភាពនាថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១២ វេលាម៉ោង ៨:00ល្ងាច។ (រូប Cambodia News)
លោកឧកញ៉ា លឹម រស់ (ស្តាំ) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគរោងចក្រ ស៊ីម៉ង់ចក្រីទីងកម្ពុជាចាប់ ដៃជា មួយលោកនាយករដ្ឋមន្ត្រីចិន Wen Jiabao (ឆ្វេង) បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ ជាមួយ តំណាងក្រុមក្រុមហ៊ុនចិនឈ្មោះ UREC OVERSEAS INVESTMENT CO., LTD នៅឯវិមានសន្តិភាពនាថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១២ វេលាម៉ោង ៨:00ល្ងាច។ (រូប Cambodia News)

Related Articles

Back to top button
Close
Close