មេដឹកនាំ​អាស៊ាន​បង្ហាញ​ឆន្ទៈ​ពី​ការ​ការ​ពារ​សិទ្ធិ​មនុស្ស

ដោយ Sokharo Hang

ភ្នំពេញ៖ ថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន នៅវេលាម៉ោង១២ ថ្ងៃ នាថ្ងៃអាទិត្យនេះបាន អនុម័តនិងចុះហត្ថលេខានៅឯវិមានសន្តិភាពលើសេចក្ដីថ្លែងការណ៍រួមស្ដីពីសិទ្ធិមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីសិទ្ធិមនុស្សអាស៊ាននៅឯវិមានសន្តិភាពនាថ្ងៃអាទិត្យនេះ។ រូប Sokharo Hang
សេចក្ដីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្ស អាស៊ាននេះត្រូវបានទទួលរងការរិះគន់ ជាច្រើនពីសំណាក់ អង្គការសង្គមស៊ីវិលរបស់បណ្ដាប្រទេស អាស៊ាន ដែលពួកគេយល់ថា មេដឹកនាំ អាស៊ានមិនបាន ធ្វើការពិភាក្សា និង ពិគ្រោះ យោបល់ជាមួយអង្គការសង្គម ស៊ីវិលដែលជាអ្នកធ្វើការជិតស្និទ្ធជាមួយ ប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងការរិះគន់លើសេចក្ដី ថ្លែងការណ៍ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការ បរទេស កម្ពុជាបានថ្លែងប្រាប់សន្និសីទ ព័ត៌មានថា នៅមុនពេលដាក់ឲ្យអនុម័តិ សេចក្តី ថ្លែងការណ៍នេះ គឺមានការ ពិភាក្សា ជាមួយបណ្តាសង្គមស៊ីវិ ជា ច្រើនលើករួចមកហើយ។

ទោះបីជាយ៉ាងនេះក្ដី ក៏លោកទទួលស្គាល់ថា សេចក្តីថ្លែងការណ៍នេះមិនអាចបំពេញចិត្តមនុស្ស គ្រប់គ្នាបានទេ។

កញ្ញា យ៉ូយុង (Yuyun Wahyuningrum) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអាស៊ានមកពីប្រទេស ឥណ្ឌូនេស៊ីបាននិយាយថា «ខ្ញុំមិនមានការភ្ងាក់ផ្អើលនោះទេចំពោះសេចក្តីថ្លៃងការណ៍នោះ ព្រោះ វាមិនបានគោរពដល់គោលការណ៍សិទ្ធិមនុស្ស ដូចជា សេរីភាពក្នុងការបញ្ចេញមតិ សេរីភាព របស់សភា និងសេរីភាពរបស់អង្គការសង្គមស៊ីវិល»

កញ្ញាបានបន្តទៀតថា សេចក្តីថ្លែងការណ៍នេះបានលុបចោលនូវសេរីភាពនៃសង្គមស៊ីវិល។

លោក ស៊ូរិន ពិនសុវណ្ណ អគ្គលេខាធិការអាស៊ានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃ អាទិត្យទី ១៨ វិច្ឆិកា នេះថា ការអនុម័តសេចក្ដីថ្លែងការណ៍នេះគឺការវិវត្តដ៏ធំមួយ ហើយប្រទេស ជាសមាជិក បានប្ដេជ្ញាចិត្តរួចហើយក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍នេះ។

លោកបានបន្តថា អាស៊ាននឹងធ្វើការពារ និងពង្រឹងសិទ្ធិមនុស្សនៅក្នុងតំបន់តាមវិធីសាស្រ្តផ្ទាល់ ខ្លួនរបស់អាស៊ាន ហើយក៏ព្យាយាមរក្សាឲ្យបាននូវស្តង់ដារខ្ពស់បំផុត។

បើទោះបីជាយ៉ាងនេះក្តី លោកស៊ូរិន កាលពីថ្ងៃសៅរ៍បានទទួលស្គាល់ពីកង្វល់ និងការរិះគន់នានា ពីបណ្ដាអង្គការសង្គមស៊ីវិលផងដែរ ដោយលោកបញ្ជាក់ថា អាស៊ានយកចិត្តទុកដាក់ទៅលើ ទស្សនៈទាំងអស់នោះ ហើយបានយកចិត្តទុកដាក់តាំងពីឆ្នាំ១៩៩២ មក គឺនៅពេលដែលបញ្ហា សិទ្ធិមនុស្សបានចាប់ផ្តើមកើតមានជាបញ្ហា៕

Related Articles

Back to top button
Close
Close