សហរដ្ឋអាម៉េរិកពង្រឹងសម្ពន្ធភាពយោធាជាថ្មីជាមួយនឹងប្រទេសថៃ
សហរដ្ឋអាម៉េរិក និងប្រទេសថៃ បានសន្យាថានឹងបន្តសម្ពន្ធភាពយោធារបស់ ខ្លួននៅក្នុងយុគសន្តិសុខ ថ្មីមួយ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចប្រចាំ តំបន់ របស់លោក Leon Panetta រដ្ឋមន្រ្ដីការពារជាតិអាម៉េរិក។
ថ្វីបើ សេចក្ដីប្រកាសថ្មីនេះមិនបាននិយាយសំដៅទៅលើអំណាចយោធារបស់ ចិនដែលកំពុងតែលេចធ្លោឡើងក្ដីក៏យុទ្ធសាស្រ្តងាកទៅរកអាស៊ីប៉ាស៊ី ហ្វិក របស់ក្រុងវ៉ាស្ហ៊ីងតោន គឺជាចេតនាបង្ហាញនូវការចង់រក្សាតុល្យភាពអំណាច របស់ក្រុងប៉េកាំង នៅក្នុងតំបន់ប្រាកដណាស់។
ដំណើរទស្សនកិច្ចរបស់ប្រធានមន្ទីរយោធា ប៉ង់តាហ្គោនអាម៉េរិករូបនេះ ទៅ កាន់អាស៊ីបានគ្របសន្ធប់ដោយរឿងអាស្រូវផ្លូវភេទដែលកាន់តែ ជះចំហាយមិន ល្អខ្លាំងឡើងនៅក្រុងវ៉ាស្ហ៊ីងតោនដោយបានជំរុញឲ្យ លោក David Petraeus នាយក CIA និងជាអតីតឧត្តមសេនីយ៍មួយរូប លាឈប់ពីតំណែងកាលពី អាទិត្យមុនដោយសាររឿងស្នេហាលួចលាក់ក្រៅអាពាហ៍ពិពាហ៍ជាមួយនឹងស្រ្តី ម្នាក់៕ (Radio Australia)