អ្នករស់ នៅ ជា មួយ មេរោគ អេដស៍ ជាង មួយម៉ឺន គ្រួសារនិងបាត់បង់ ការ គាំទ្រ ស្បៀង នៅ​ចុង​ឆ្នាំ​​នេះ

ដោយ ឈាវ អភិរ៉ា

នៅប្រទេសកម្ពុជាយ៉ាងហោចណាស់ ក៏មានអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និង កុមារងាយរងគ្រោះជាងមួយម៉ឺនគ្រួសារផងដែរ កំពុងទទួលបាននូវការគាំទ្រពីកម្មវិធី ស្បៀង អាហារពិភពលោក តាមរយៈអង្គការខាណា និងអង្គការដៃគូ និងត្រូវបញ្ចប់ការគាំទ្រនាបំណាច់ ចុងឆ្នាំនេះ។

ជាគំនិតផ្តួចផ្តើមរបស់កម្មវិធីស្បៀងអាហារពិភពលោក ដោយពឹងផ្អែកលើលទ្ឋផលល្អតាំង ពីចាប់ ផ្តើមអនុវត្តន៍គម្រោងមក។ ជាលទ្ឋផលការគាំទ្រស្បៀងអាហារទៅដល់គ្រួសារអ្នករស់នៅ ជាមួយ មេរោគអេដស៍ និងកុមារកំព្រា និងកុមារងាយរងគ្រោះ គឺសុខភាពរបស់គាត់មានសុខភាពល្អ ប្រសើរយ៉ាងខ្លាំង និងការមាក់ងាយ និងការរើសអើងត្រូវបានកាត់បន្ថយ។

អ្នករស់នៅជាមួយមេរោគអេដស៍ទទួលអង្ករពីកម្មវិធី ស្បៀង អាហារ ពិភពលោក។ (រូបរបស់ងង្គការខាណា)

កម្មវិធីក៏បានធ្វើឲ្យនិរន្តរភាពសេដ្ឋកិច្ច និងការផ្តល់ការគាំទ្រស្បៀង និងគាំទ្រ ហិរញ្ញវត្ថុកាត់បន្ថយ បាននូវឧបសគ្គ ដើម្បីទទួលបាននូវសេ វាសំខាន់ៗដូច ជាការថែទាំសុខភាព និងទៅសាលា រៀន។

លោកសឿម សុផល តំណាងអ្នករស់នៅ ជាមួយ មេរោគអេដស៍មកពី មជ្ឈ មណ្ឌល សហសង្គ្រោះ កម្ពុជា បាន មាន ប្រសាស៍ថា “តាមរយៈកញ្ចប់ពេញ លេញនៃ ន្តរាគមន៍ ការថែទាំ និងការ បង្ការ រួមទាំងការគាំទ្រដល់អ្នករស់ នៅ ជាមួយមេរោគអេដស៍ និងកុមារកំព្រា និងកុមារងាយរងគ្រោះ ពួក គេកំពុង ទទួលបាននូវសុខភាពកាន់តែប្រសើរ ហើយពួកគេមានលទ្ធភាពបញ្ជូនកូនៗរបស់ពួកគេ ទៅសាលា និងធ្វើការដូចមនុស្សទូ ទៅដែល មិន មានទទួលផលប៉ះពាល់ដោយមេរោគអេដស៍។

សព្វថ្ងៃមានអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន២៨៧គ្រួសារ និងកុមារកំព្រា និងកុមារងាយ រងគ្រោះចំនួន១0៧០គ្រួសារ ទទួលបាននូវការគាំទ្រស្បៀងនៅក្នុងខែត្រសៀមរាបតាមរយៈ មជ្ឈមណ្ឌលសហសង្គ្រោះកម្ពុជា។

ជាអកុសល្យ កម្មវិធីស្បៀងអាហារពិភពលោក នឹងបញ្ចប់ផ្តល់ការគាំស្បៀងទៅដល់ដៃគូដែលធ្វើ ការឆ្លើយតបមេរោគអេដស៍នៅកម្ពុជានាបំណាច់ឆ្នាំ២០១២។ អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និងកុមារងាយរងគ្រោះមានអាម្មណ៏ក្រៀមក្រំដោយដឹងថាការគាំទ្រស្បៀងត្រូវ បញ្ចប់នាចុងឆ្នាំនេះ” ។

ប្រសិនកម្មវិធីស្បៀងអាហារពិភពលោក បញ្ឈប់ការគាំទ្រនូវស្បៀងទៅដល់អ្នករស់នៅជាមួយ មេរោគអេដស៍ និងកុមារកំព្រា កុមារងាយរងគ្រោះ ដូចនេះពួកគេនឹងប្រឈម កាលំបាកជាមួយ សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ វាអាចធ្វើឲ្យគាត់ទទួលផលប៉ះពាល់ដល់សុខភាពរបស់ពួកគេ ដូចជាពួកគេចាប់ផ្តើមធ្វើការធ្ងន់ធ្ងរ។ កូនៗមិនបានទៅសាលារៀនទៀងទាត់ ពីព្រោះពួកគេត្រូវតែ ជួយគ្រួសាររបស់ពួកគេ និងមានមួយចំនួនទៀតធ្វើចំណាកស្រុក ទៅកាន់ខែត្រផ្សេង ឫក៏ព្រំដែន ដើម្បីរកការងារធ្វើ យកប្រាក់គាំទ្រក្រុម គ្រួសារ របស់ ពួកគេ។ បន្ថែមពីនេះទៀត ពួកគេប្រហែល ជាប្រើឱសថប្រឆាំងមេរោគអេដស៍ មិនទៀង ទាត់ផងដែរ ដោយពួកគាត់បារម្ភជាមួយនឹងការរក ប្រាក់ដើម្បីទិញអាហារចិញ្ចឹមជីវិត និងក្រុមគ្រួសាររបស់ពួកគេ។

របាយកាណ៍ប្រចាំឆ្នាំ២០១១របស់អង្គការខាណា បានបញ្ចេញរបាយការណ៍ថា អង្ករចំនួន ២,៦៥៨.៣៦តោន ត្រូវបានចែក និងគាំទ្រទៅដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និងកុមារងាយរងគ្រោះចំនួន១៥៩៧៩គ្រួសារ។ ចំនួនគ្រួសារមានការកើនឡើងក្នុងមួយឆ្នាំៗ ដោយសារតែចំនួនអង្ករដែលត្រូវផ្តល់ត្រូវបានកាត់បន្ថយ។

លោកសុផល បន្ថែមទៀតថា “តាំងនាមឲ្យអ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និង កុមារងាយរងគ្រោះនៅក្នុងខែត្រសៀមរាប ខ្ញុំសូមអង្វរកទៅដល់កម្មវិធីស្បៀងអាហារពិភពលោក ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ឋ មេត្តាពិចារណា និងបន្តនូវការគាំទ្រស្បៀងដល់ពួកគាត់ ដើម្បីធ្វើឲ្យ ប្រសើរនូវការរស់នៅរបស់ពួកគាត់ ហើយធ្វើឲ្យកូនៗពួកគាត់អាចទៅសាលារៀន។

ការគាំទ្រស្បៀងធ្វើឲ្យមនុស្សរស់នៅមានសង្ឃឹម ពីមួយថ្ងៃទៅមួយថ្ងៃរួមទាំងអនុញ្ញាត្តិឲ្យពួកគាត់ នូវមធ្យោបាយនិរន្តរភាពមួយ។ ចុងបញ្ចប់ លោកសុផលបានបន្ថែមថា អត់ថ្នាំ ប្រសើរជាង អត់ បាយហូប” ។

អង្គការខាណា គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដ៏ធំកំពុងផ្តល់នូវសេវាបង្ការ ថែទាំ និងការ គាំទ្រ នៅក្នុងប្រទេសកម្ពុជា តាមរយៈបណ្តាញដៃគូចំនួន៣៨ ទូទាំង២០ខែត្រ និងក្រុង៕

លោក ឈាវ អភិរ៉ា ជាជំនួយការគាំទ្របច្ចេកទេស និងការអនុវត្តន៏ល្អនៃអង្គការខាណា

Related Articles

Back to top button
Close
Close