ប្រទេសចិនបង្ហាញថ្នាក់ដឹកនាំថ្មីរបស់ខ្លួន
ប្រទេសចិនបង្ហាញថ្នាក់ដឹកនាំថ្មីរបស់ខ្លួនដោយមោទនភាព។
លោក Xi Jinping ដែលធ្លាប់ជាអនុប្រធានបក្ស បានជាប់ឆ្នោតចុងក្រោយ ជាប្រធានបក្ស រីឯលោក Li Keqiang ដែលជាឧបនាយករដ្ឋមន្រ្តី បានជាប់ឆ្នោត ជានាយករដ្ឋមន្រ្តី។
មានការរំពឹងទុកថាលោកXi Jingpingនឹងចេញមុខណែនាំគណៈរដ្ឋមន្រ្តីថ្មីនៃប្រទេស ដែលជាគណៈកម្មាភិបាលនាយក មុននឹងលោកធ្វើសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ។
យ៉ាងណាមិញ គេនឹងមិនបង្ហាញឲ្យដឹងនូវអត្តសញ្ញាណនៃគណៈកម្មាធិការ នាយកឡើយ៕ (Radio Australia)