កម្ពុជាស្នើរបៀបវារៈមួយចំនួនទាក់ទងនឹងបញ្ហាសន្តិសុខទៅក្នុងកិច្ចប្រជុំ​​​កំពូលអាស៊ាន

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅកាលពី ព្រឹកថ្ងៃទី១៣ វិច្ឆកា ២០១២ ក្នុងវេទិកាជាមួយអ្នកសារព័ត៌មាន ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល បានថ្លែងថា ការរៀបចំកិច្ច ប្រជុំអាស៊ានឆ្នាំនេះ គឺជាមោទនភាពរបស់ជាតិ ខ្មែរទាំងមូល ដូច្នេះកម្ពុជាបានស្នើរបៀបវារៈ មួយចំនួនទាក់ទង នឹងបញ្ហាសន្តិសុខ ក្នុងតំបន់ទៅកិច្ចប្រជុំកំពូល អាស៊ាន ដើម្បីពិភាក្សា ប្រធានបទសំខាន់មួយនោះគឺ តំបន់អាស៊ានគ្មានសង្គ្រាមស៊ីវិល។

ក្រៅពីរៀបរាប់អំពីដំណើរការនៃការងារមណ្ឌលព័ត៌មានសម្រាប់សម្រួល ដល់ការយកព័ត៌មាននៃអ្នកកាសែតនោះ លោកខៀវ កាញារីទ្ធ ក៏បានបង្ហើបអំពីរបៀបវារៈសំខាន់មួយចំនួនដែល អាចត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំនៃមេដឹកនាំនៃប្រទេសអាស៊ានផងដែរ។

ជារបៀបវារៈដែលទាក់ទងច្រើនទៅនឹងសន្តិសុខក្នុងតំបន់។ បើតាមការពន្យល់របស់លោកខៀវ កាញារីទ្ធ កម្ពុជាបានផ្តល់សារៈសំខាន់ដល់ការទប់ស្កាត់សង្គ្រាមស៊ីវិលនៅក្នុង តំបន់អាស៊ាន ពីព្រោះកម្ពុជាមានពិសោធន៍អាក្រក់ក្នុងបញ្ហានេះ។ ហើយពេលបច្ចុប្បន្ននេះ ប្រទេសសមាជិកអាស៊ានមួយចំនួនក៏កំពុងជួបប្រទះនឹងសង្គ្រាមស៊ីវិល នេះដែរ។

ក្រៅពីបញ្ហានេះ ក៏មានរបៀបវារៈផ្សេងទៀតដូចជា អាស៊ានគ្មានអាវុធនុយក្លេអ៊ែរ ការសម្របសម្រួលអោយប្រទេសមហាអំណាចដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ជាដើម ពិសេសបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ បើតាមប្រសាសន៍របស់លោកខៀវ កាញារីទ្ធ រហូតដល់ពេលនេះ មានអ្នកកាសែត១៨៥០នាក់ហើយដែលបានចុះឈ្មោះយកព័ត៌មានស្តីពី កិច្ចប្រជុំកំពូលអាស៊ាននេះ៕

Related Articles

Back to top button
Close
Close