អគ្គនាយក BBC លាឈប់​ពី​តំណែង ក្រោយពី​បាន​ចាក់ផ្សាយ​ព័ត៌មាន​មិនពិត

អគ្គនាយកទូរទស្សន៍BBCគឺលោកចច អិនធ្វីសិល(George Entwistle)បានប្រកាស លាឈប់ពីមុខតំណែង កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញ ក្រោយពីចូលកាន់តំណែង បានត្រឹមតែ២ខែប៉ុណ្ណោះ។ ការប្រកាសលាឈប់នេះបានធ្វើឡើង ក្រោយពី BBC បានចាក់ផ្សាយព័ត៌មានមិនពិតជុំវិញការរំលោភលើកុមារប្រព្រឹត្តដោយអតីតមន្រ្តី ជាន់ខ្ពស់គណបក្សអភិរក្សនិយមអង់គ្លេស។

ព័ត៌មានដែលចោទប្រកាន់ដោយភ័ន្តច្រឡំទៅលើអតីតអ្នក នយោបាយជាន់ ខ្ពស់អង់គ្លេសនេះ ត្រូវបានចាក់ផ្សាយ ក្នុងកម្មវិធី « Newsnight » កាលពីថ្ងៃ ២ វិច្ឆិកា កន្លងទៅថ្មីៗនេះ។

ក្រោយមកដោយដឹងថានេះជាព័ត៌មានមិនពិតទូរទស្សន៍BBCក៏បានធ្វើការសុំទោស ជាសាធារណៈ កាលពីយប់ថ្ងៃសុក្រ ដោយបានទទួលស្គាល់កំហុសវិជ្ជាជីវៈរបស់ ខ្លួនគឺកំហុសម្យ៉ាងមិនបានធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ផងនិងម្យ៉ាង ទៀត ធ្វើការចាក់ផ្សាយពាក្យចោទប្រកាន់តែម្ខាង គឺជនរងគ្រោះ ហើយមិនបាន ទាក់ ទងអតីតអ្នកនយោបាយដែលជាអ្នករងការចោទប្រកាន់ ដើម្បីផ្តល់ឱកាស ឲ្យលោកឆ្លើយតបនឹងការចោទប្រកាន់នេះ។

នៅព្រឹកថ្ងៃសៅរ៍ លោក Goerge Entwistle អគ្គនាយក BBC បានព្យាយាម ឆ្លើយដោះសារថា លោកមិនបានដឹងនិងមិនបានឃើញព័ត៌មានរឿងរំលោភកុមារ នេះទេ នៅមុនពេលយកទៅចាក់ផ្សាយក្នុងកម្មវិធី Newsnight ពីព្រោះថា តាមទម្លាប់របស់ BBC អគ្គនាយកមិនមែនជាអ្នកត្រួតពិនិត្យព័ត៌មាន មុននឹងយក ទៅចាក់ផ្សាយនោះទេ។ក៏ប៉ុន្តែនៅយប់ថ្ងៃសៅរ៍ លោក Entwistle ស្រាប់តែ បានផ្លាស់ប្តូរជំហរមកវិញដោយបានប្រកាសលាឈប់ពីមុខតំណែងដោយទទួល ស្គាល់ថាក្នុងឋានៈជាអគ្គនាយកលោកត្រូវតែជាអ្នកទទួលខុសត្រូវ លើគ្រប់ខ្លឹម សារ ទាំងអស់ដែលចាក់ផ្សាយនៅគ្រប់កម្មវិធីរបស់ BBC។

គួរបញ្ជាក់ថា លោក Goerge Entwistle ទើបនឹងបានចូលកាន់តំណែងជាអគ្គនាយក ទូរទស្សន៍ BBC កាលពីថ្ងៃទី១៧ កញ្ញាកន្លងទៅនេះប៉ុណ្ណោះ ក្រោយពី អគ្គនាយកចាស់គឺលោក Mark Thompson បានលាឈប់ ដើម្បីទៅគ្រប់គ្រងកាសែ ត អាមេរិក The New York Times។

រឿងអាស្រូវជុំវិញការចាក់ផ្សាយព័ត៌មានមិនពិតនៅពេលនេះ គឺមកបន្ថែមទៅ លើរឿងអាស្រូវចាស់ដែល BBC កំពុងប្រឈមមុខគឺរឿងអាស្រូវពាក់ព័ន្ធនឹងអតីត ពិធីករដ៏ល្បីមួយរូបរបស់ BBC ដែលរងការចោទប្រកាន់ថាបានបំពារ បំពានផ្លូវភេទ ទៅលើក្មេងស្រីជាច្រើនរូបហើយ BBC ខ្លួនឯងក៏រងការចោទប្រកាន់ថា បានជួយ បិទ បាំងទង្វើរបស់ពិធីកររូបនេះ។

បណ្តាញសារព័ត៌មានអង់គ្លេសជាច្រើនបានចាត់ទុកថា វិបត្តិ ដែល BBC កំពុងឆ្លង កាត់នៅពេលនេះ គឺជាវិបត្តិដ៏ធំបំផុតមួយ ក្នុងប្រវត្តិ ៩០ឆ្នាំ របស់ BBC (ក្នុង ឈ្មោះពេញថា “British Broadcasting Corporation”) ដែលបានបង្កើតឡើងតាំង ពីឆ្នាំ១៩២២៕ ដោយ សេង ឌីណា (RFI)

 

Related Articles

Back to top button
Close
Close