នាយករដ្ឋមន្រ្តីអូស្រ្តាលីធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី
នាយករដ្ឋមន្រ្តីអូស្ត្រាលី លោកស្រី Julia Gillard បានអញ្ជើញទៅដល់ក្រុង Denpasar ដើម្បីធ្វើជាអធិបតីក្នុងវេទិកាប្រជាធិបតេយ្យបាលីទី៥។
លោកស្រីបានសាទរលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាដែលបានជាប់ឆ្នោតមួយ អាណត្តិទៀត នៅបន្ទាប់ពីលោកស្រីបានចុះពីយន្តហោះភ្លាម។
នៅមុនពេលធ្វើជាសហអធិបតីសម្រាប់វេទិកាប្រជាធិបតេយ្យបាលីនៅថ្ងៃនេះលោក ស្រី Julia Gillard បានអបអរសាទរលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា ដែលបានជាប់ ឆ្នោត ជាប្រធានាធិបតី មួយអាណត្តិទៀត។
លោកស្រី Julia Gillard បានពណ៌នាលោកបារ៉ាក់ អូបាម៉ាថាជាមិត្តដ៏ឆ្នើមរបស់ អូស្ត្រាលី។
នាយករដ្ឋមន្រ្តី អូស្ត្រាលី លោកស្រី Julia Gillard មានប្រសាសន៍ថាលោកស្រី ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទជាបន្តទៀតជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា៕ (Radio Australia)