បញ្ញវន្ដ​ចិន​ចង់​ឲ្យ​រដ្ឋាភិបាល​សើរើ​គោល​នយោយ​មា​នកូន​តែ​មួយ​

ក្រុមអ្នកត្រិះរិះបញ្ហាផ្សេងៗនៅក្នុង ប្រទេសចិនដែលបានថវិកាពី រដ្ឋាភិបាល ចិនកំពុងតែទទូចឲ្យបណ្ដាមេដឹកនាំចិនពិចារណាទម្លាក់ចោលនូវគោលនយោ បាយ មានកូនតែមួយដែលជាគោលនយោបាយគ្មានប្រជាប្រិយភាពនៅ ប្រទេស ចិន ដោយផ្ដល់សិទ្ធិឲ្យក្រុមគ្រួសារចិននីមួយៗមានលទ្ធភាពអាចមានកូន២ នាក់ បានទៅទល់ឆ្នាំ២០១៥។

មូលនិធិស្រាវជ្រាវនិងអភិវឌ្ឍន៍នៃប្រទេសចិននិយាយថា រដ្ឋាភិបាលចិនត្រូវតែសើ រើឡើង វិញនូវគោលនយោបាយនេះ ដើម្បីកែតម្រូវបញ្ហាចំនួនពលរដ្ឋទាំងឡាយ ដែលបានកើតឡើងដោយសារតែការកំណត់យ៉ាងតឹងរឹងឲ្យគ្រួសារចិននីមួយៗមាន កូនតែម្នាក់។

គោលនយោបាយនេះ ត្រូវបានរដ្ឋាភិបាលចិនដាក់ចេញជាធរមានកាលពីពេល ៣៣ ឆ្នាំមុន ដើម្បីជាវិធានការបណ្ដោះអាសន្នក្នុងការទប់ទល់នឹងកំណើនពលរដ្ឋ ចិន យ៉ាងលឿនរហ័ស។ប៉ុន្ដែគោលនយោបាយនេះមានការលើកលែងសម្រាប់មាតា បិតាដែលពីមុនពួកគេជាកូនតែម្នាក់នៅគ្រួសារ ហើយនិងការលើកលែងសម្រាប់ក្រុម គ្រួសារជនបទ និងជនជាតិភាគតិច ប្រសិនបើកូនដំបូងជាភេទស្រី។

មូលនិធិនេះនិយាយថា ចំនួនពលរដ្ឋចិនកំពុងតែធ្វើដំណើរឆ្ពោះទៅរកភាពថយ ក្រោយ និងអត្រាអ្នកមានកូនកាន់តែទាបខ្លាំងទៅទល់ឆ្នាំ២០២៦ ដូច្នេះពួកគេ ទទូចឲ្យរដ្ឋាភិបាលចិនលើកទឹកចិត្ដដល់បណ្ដាក្រុមគ្រួសារចិនឲ្យមានកូនកាន់តែ ច្រើន។

លោក Arie Hoekman ពីមូលិនិធិពលរដ្ឋនៃអង្គការសហប្រជាជាតិប្រចាំប្រទេស ចិននិយាយថា បញ្ហាមិនមែននៅត្រង់កំណើនពលរដ្ឋតទៅទៀតឡើយ បញ្ហា គឺនៅត្រង់ការផ្លាស់ប្ដូររចនាសម្ព័ន្ធប្រជាពលរដ្ឋ ដោយត្រូវពិនិត្យមើលលើ អត្រាចំណាកស្រុក និងការដែលពលរដ្ឋនាំគ្នាមករស់នៅតាមទីក្រុង៕ (Radio Australia)

Related Articles

Back to top button
Close
Close