លោក បារ៉ាក់ អូបាម៉ា ជាប់ឆ្នោតជាថ្មីជាប្រធានាធិបតីសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ លទ្ធផលនៃការទស្សន៍ទាយបានបង្ហាញថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានយកជ័យជម្នះលើគូប្រជែងរបស់លោកពីគណបក្សប្រជាធិប តេយ្យគឺលោក មីត រ៉មនី (Mitt Romney) ដែលនេះធ្វើឲ្យលោកឈ្នះបាន អាណត្តិប្រធានាធិបតីជាលើកទី២ទៀត។
អ្នកគាំទ្រនៅឯទីស្ថាក់ការយុទ្ធនាការឃោសនារបស់លោកអូបាម៉ាក្នុង ក្រុងឈីខាហ្គោ(Chicago)បានគ្រវីទង់ជាតិក្រោយពីទទួលបានព័ត៌មានកាលពីរាត្រី ថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) គឺនៅក្រោយពេលលោកអូបាម៉ា បានឈ្នះចំនួនរដ្ឋដែលធ្វើឲ្យលោកមាន សំឡេងប្រតិភូគ្រប់ចំនួនយ៉ាងតិច ២៧០ ដែលត្រូវតែយកឲ្យបានដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតី។
បុគ្គលិកយុទ្ធនាការរបស់លោកអូបាម៉ាបានសរសេរតាមបណ្តាញសង្គម Twitter ថា «បួនឆ្នាំទៀត» ដោយភ្ជាប់ជាមួយនូវរូបថតលោកប្រធានាធិបតីឱប ភរិយារបស់លោកគឺលោកស្រី Michelle Obama។ អគារខ្ពស់ Empire State ដ៏ល្បី របស់បូរីញូវយ៉ក បានត្រូវគេបញ្ចាំងពណ៌ខៀវនៅកំពូល ជាពណ៌តំណាងឲ្យ គណបក្សប្រជាធិបតេយ្យ។
លទ្ធផលនៃការទស្សន៍ទាយចុងក្រោយបំផុតបង្ហាញថា លោក អូបាម៉ា ដែល ជាសមាជិកគណបក្សប្រជាធិបតេយ្យ បានឈ្នះទទួសំឡេងប្រតិភូប្រធានាធិបតី (electoral votes) ចំនួន២៩០ ហើយលោក រ៉មនី បានទទួលចំនួន២០៣សំឡេងប្រតិភូ៕ (VOA)