ប្រទេសឡាវចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី
ប្រទេសឡាវបានប្រកាសគម្រោងការចាប់ផ្តើម ការសាងសង់ទំបន់វារីអគ្គិសនីដែល មានភាពចម្រូងចម្រាសនៅទន្លេមេគង្គ នៅសប្តាហ៍នេះ ដោយនិយាយថា ការ បារម្ភខ្វាយខ្វល់អំពីការប៉ះពាល់ទៅលើបរិស្ថានដោយសារគម្រោងនេះ បាន ដោះស្រាយរួចហើយ។
រដ្ឋាភិបាលឡាវនិយាយថា ខ្លួនមានពិធីបើកការសាងសង់នេះនៅថ្ងៃពុធដើម្បីកំណត់ នៃការចាប់ផ្តើមការ ងារសាងសង់ទំនប់វារីអគ្គិសនីនេះ។
កិច្ចការសាងសង់តំបន់វារី អគ្គីសនីនេះ បានជាប់គាំងអស់ពេល១៨ខែមកហើយ ដោយ សារមានការបារម្ភខ្វាយខ្វល់អំពីការប៉ះពាល់ទៅលើទន្លេមេគង្គ ។
ក្រុមអ្នកការពារបរិស្ថាន និយាយថាទំនប់វារីអគ្គិសនី ដែលមានតម្លៃទឹកប្រាក់៣ពាន់ ៨រយលានដុល្លារនេះ នឹងជាមហន្តរាយមួយដល់ប្រជាពលរដ្ឋ៦០លាននាក់ ដែល រំពឹង ទៅលើទន្លេមេគង្គ សម្រាប់ការស្រោចស្រពដំណាំកសិកម្ម និងការនេសាទត្រី ៕ (Radio Australia)