វិបុលភាពរួមនៃអាស៊ី-ប៉ាស៊ីហ្វិក៖ ចក្ខុវិស័យអភិវឌ្ឍន៍ក្នុងតំបន់ដែលអាចអនុវត្តបាន
Cambodia News
ពេលអញ្ជើញចូលរួមកិច្ចប្រជុមកំពូលនាយកប្រតិបត្តិអង្គការ APEC សិនចិនឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់មួយ៖ បង្កើតសមាគមពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ឈូងសមុទ្រ។ តាមរយៈគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីមួយនេះ យើងនឹងយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃប្រធានបទស្នូលនៃអង្គការ APEC អំពីវិបុលភាពរួមអាស៊ី-ប៉ាស៊ីហ្វិក។ អាចនិយាយបានថា ទស្សនាទានអំពីការបង្កើតសមាគមឈូងសមុទ្រជាការអនុវត្តជាក់ស្តែងនៃចក្ខុវិស័យអភិវឌ្ឍន៍រួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
លោក Xi Jinping បានលើកឡើងថា៖ « តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាទីប្រសព្វនៃតំបន់ឈូងសមុទ្រសំខាន់បំផុតនៅលើពិភពលោក សេដ្ឋកិច្ចឈូងសមុទ្រមានលក្ខណៈច្បាស់លាស់ពោលគឺបើកទូលាយ សម្របសម្រួល និងផ្តល់ផលប្រយោជន៍ដល់តំបន់ជុំវិញ។» ឈូងសមុទ្រជាមជ្ឈមណ្ឌលប្រកបដោយភាពរស់រវើកនៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ខណៈទីតាំងរៀបចំកិច្ចប្រជុំកំពូលនៃអង្គការAPEC លើកនេះគឺ ក្រុងសិនចិន ក៏គឺស្ថិតនៅក្នុងមហាតំបន់ឈូងសមុទ្រក្វាំងទុង-ហុងកុង-ម៉ាកាវផងដែរ ។
ឈូងសមុទ្រគំរូមួយចំនួនស្ថិតតាមឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ដូចជាតំបន់ឈូងសមុទ្រតូក្យូ តំបន់ឈូងសមុទ្រសាន់ហ្វាន់ស៊ីស្កូ តំបន់ឈូងសមុទ្រស៊ីដនី ជាដើម ដែលបានប្រមូលផ្តុំនូវធនធានកំពូលៗផ្នែកច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ចង្កោមឧស្សាហកម្មដ៏ពេញលេញ និងបណ្តាញពាណិជ្ជកម្មដ៏មមាញឹក ក៏ប៉ុន្តែ ក្នុងរយៈពេលជាយូរកន្លងមក តំបន់ឈូងសមុទ្រនានាភាគច្រើនគឺរុករកមាគ៌ាអភិវឌ្ឍន៍ដោយខ្លួនឯង ក្នុងវិស័យដូចជាការផ្លាស់ប្តូរបទពិសោធ ការសម្រេចសម្រួលខាងឧស្សាហកម្ម ជាដើម នៅមានរបាំងមិនតិចទេ។ ការលើកឡើងនៃគំនិតផ្តួចផ្តើមអំពីការបង្កើតសមាគមពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ឈូងសមុទ្រ គឺសំដៅលើចំណុចខ្សោយមួយនេះ ក្នុងគោលបំណងបំបែករបាំងសហប្រតិបត្តិការរវាងអង្គភាពសេដ្ឋកិច្ចដែលស្ថិតក្នុងបណ្តាតំបន់ឈូងសមុទ្រនៃពិភពលោក។ដូចការសង្កត់ធ្ងន់របស់លោក Xi Jinping ៖ “ គួរជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជំរុញសេរីភាពនៃលំហូរធាតុចូលសេរី ”។ បើសិនជាការបង្កើតសមាគមតំបន់ឈូងសមុទ្រអាចត្រូវអនុវត្តជាក់ស្តែង នោះនឹងមានសង្ឃឹមក្លាយជាវេទិកាលក្ខណៈពិសោធន៍មួយដែលជំរុញដល់ការរួមបញ្ចូលគ្នារវាងធាតុចូល នឹងគាំទ្របច្ចេកវិទ្យា មូលធន និងធនធានមនុស្សឱ្យរៀនសូត្រពីគ្នា ផ្លាស់ប្តូរគ្នា និងចែករំលែកគ្នាទៅវិញទៅមករវាងតំបន់ឈូងសមុទ្រ បង្វែរពីកំណើនតែឯកឯងទៅជាការគ្របដណ្តប់ដល់តំបន់ជុំវិញ ដែលនឹងជំរុញដល់ការឈានទៅមុខក្នុងពេលដំណាលគ្នា។
វិបុលភាពរួមនៃអាស៊ី-ប៉ាស៊ីហ្វិកជាចក្ខុវិស័យអភិវឌ្ឍន៍មួយដែលមានច្រើនស្រទាប់និងអាចអនុវត្តជាក់ស្តែងបាន ៖ មូលដ្ឋានគឺប្រកាន់ខ្ជាប់ការបើកទូលាយនិងធ្វើកិច្ចសហប្រតិបត្តិការ ។ ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការបិទខ្ទប់និងការកាត់ផ្តាច់ពីគ្នា។ កម្លាំងចលករស្នូលមកពីការច្នៃប្រឌិតថ្មី ដែលផ្តោតសំខាន់លើការបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ ។ គន្លឹះនៃការអនុវត្តគឺធ្វើឱ្យមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មហ៊ានធ្វើហ៊ានទទួលខុសត្រូវ ។ គុណតម្លៃផ្តោតទៅលើការផ្តល់ផលប្រយោជន៍ដល់មនុស្សទូទៅ ការចែករំលែក និងការចាត់ទុកជីវភាពរស់នៅរបស់ប្រជាជនជាសំខាន់។
ក្នុងនាមជាទស្សនាទានសំខាន់នៃការអនុវត្តគំនិតវិបុលភាពរួមអាស៊ី-ប៉ាស៊ីហ្វិក គំនិតផ្តួចផ្តើមស្តីពីការបង្កើតសមាគមពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ឈូងសមុទ្រគឺបើកទូលាយចំពោះតំបន់ឈូងសមុទ្រនៃបណ្តាអង្គភាពសេដ្ឋកិច្ច ស្វាគមន៍ចូលរួមជាមួយគ្នា ដើម្បីប្រែក្លាយឧត្តមភាពនៃការច្នៃប្រឌិតថ្មីនៃតំបន់ឈូងសមុទ្រឱ្យទៅជាទ្រព្យសម្បត្តិរួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ពឹងផ្អែកលើវេទិកាប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមមួយនេះ បណ្តាសហគ្រាសធុរកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកមានសង្ឃឹមពង្រឹងការសម្របសម្រួលខ្សែសង្វាក់ផលិតកម្មឱ្យកាន់តែស៊ីជម្រៅ ធ្វើការវិនិយោគ និងការផ្លាស់ប្តូរគ្នា ដើម្បីជំរុញឱ្យគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូល APEC ក្លាយជាគម្រោង ឱកាសការងារ និងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។
ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមមួយនេះក្រៅពីការបង្កើនទំហំសេដ្ឋកិច្ចជាបន្តបន្ទាប់ , ព្រមពេលជាមួយនេះក៏ត្រូវគិតគូរដល់សុខុមាលភាពប្រជាជនផងដែរទាំងផ្នែកសន្តិសុខស្បៀងអាហារ ការធានាខាងថាមពល ការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីបន្តបង្កើនសមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការនៃអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ដើម្បីឱ្យមហាជនទទួលបានឱកាសការងារកាន់តែច្រើន និងទទួលបានសេវាសាធារណៈប្រកបដោយគុណភាពកាន់តែល្អ។
និយាយរួម គំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីមួយនេះគឺចក្ខុវិស័យអំពីការអភិវឌ្ឍនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សមាគមពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ឈូងសមុទ្រនឹងឈានទៅមុខតាមទិសដៅដែលបើកទូលាយ ច្នៃប្រឌិតថ្មី អនុវត្តជាក់ស្តែង និងផ្តល់ផលប្រយោជន៍ជាទូទៅ ជឿជាក់ថា វាមុខជានឹងកសាងមាគ៌ាជាក់ស្តែងមួយសម្រាប់ការកសាងសហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជំរុញវិបុលភាពរួមជាមិនខាន៕
