ការស្ទង់មតិរបស់បណ្តាញ​ CGTN ៖ សេចក្តី​ថ្លៃថ្នូរ​នៃកិច្ចសន្ទនាជាក់ស្តែងក្នុងការ​​​​ប្រឈមមុខនឹង​គាំ​ពារនិយម

Cambodia News

ថ្មីៗនេះ ប្រទេសចិន និងសហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំជា​ប្រចាំ​លើកទីពីរ​នៃយន្តការពិគ្រោះពិភាក្សា​​ផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាង​ភាគីទាំងពីរ​​ ដោយបានធ្វើការពិភាក្សាប្រកបដោយលក្ខណៈជាក់ស្តែង និងទទួលបាន​ផ្លៃផ្កា​ជាច្រើន​ ព្រម​ទាំង​បានឈាន​ដល់​គំនិត​ឯកភាពរួម​​។

ភាគីទាំងពីរបានរំលឹក​ឡើងវិញថា​ ក្នុ​ងនាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ភាគី​ចិននិង​សហភាព​អឺរ៉ុប​នឹង​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សមរម្យ​​ក្រោម​ក្របខ័ណ្ឌនៃច្បាប់​របស់អង្គការពាណិជ្ជកម្មពិភពលោក​​ ព្រម​ទាំង​​ធ្វើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​​បន្ត​រក្សាស្ថិរភាព និងធ្វើ​ឱ្យ​កាន់តែ​មាន​តុល្យភាពនូវ​ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

ការស្ទង់មតិរបស់​បណ្តាញ​ទូរទស្សន៍​CGTN នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និ​ងទូរទស្ស​ន៍​មជ្ឈិម​ចិន​ចំពោះ​អ្នក​ប្រើ​អ៊ីធើណែតទូទាំង​ពិភពលោក​បានបង្ហាញថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​ ៨២,៨% ​បាន​សម្គាល់​ឃើញ​ថា គាំ​ពារនិយមមិនអាចដោះស្រាយបញ្ហាប្រឈមនៃការកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្មដែលប្រទេសនានានៅអឺរ៉ុបកំពុងជួបប្រទះនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាអាចនឹងនាំឱ្យបរិយាកាសពាណិជ្ជកម្មអន្តរជាតិកាន់​តែ​អាប់អួរ​ទៅ​​ៗ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close