បទវិភាគ៖តភ្ជាប់ជាមួយពិភពលោកដោយភាពឆ្លាតវៃ កសាងអនាគតតាមរយៈការធ្វើពាណិជ្ជកម្ម៖សង្កេតមើលពីប្រព័ន្ធអេកូឡូស៊ីបែបថ្មីនៃពាណិជ្ជកម្មឌីជីថលរបស់ប្រទេសចិនតាមរយៈពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល
Cambodia News
ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល(GDT)លើកទី ៥ ដែលមានរយៈពេលប្រាំថ្ងៃបានបិទបញ្ចប់កាលពីថ្ងៃទី ២៧ ខែកញ្ញានៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ។
ក្នុងពិព័រណ៍លើកនេះ មានសហគ្រាសចំនួន ២០០៨ បានចូលរួមការតាំងពិព័រណ៍ដោយផ្ទាល់ដែលបានទាក់ទាញអ្នកទស្សនាសរុបចំនួន ៤២,៨ ម៉ឺននាក់ ។ ពាណិជ្ជករឯកទេសជាង ៥ ម៉ឺននាក់បានចូលរួមនិងបញ្ជាទិញទំនិញក្នុងអំឡុងពិព័រណ៍លើកនេះដែលបានកើនឡើង ២០ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ នៅពីក្រោយតួលេខទាំងនេះគឺជាការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៃពាណិជ្ជកម្មឌីជីថលដែលប្រែក្លាយពី”ការបង្ហាញគំនិត”ទៅជា”ការជួញដូរជាក់ស្តែង” ។
ពីទម្រង់អាជីវកម្មបែបថ្មីដូចជាសេវាកម្មថូខិន(Token)ជាដើមដល់ឧបករណ៍ឆ្លាតវៃដែលរួមបញ្ចូលទៅក្នុងផលិតកម្មនិងជីវភាពរស់នៅប្រចាំថ្ងៃរហូតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ភ្នំនិងសមុទ្រ ។ល។ ក្នុងនាមជាវេទិកាសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលសកល ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកនេះបានបកស្រាយយ៉ាងរស់រវើកនូវខ្លឹមសារក្នុងយុគសម័យសម្រាប់ជំរុញការបើកទូលាយ ការច្នៃប្រឌិតថ្មី ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះនៃពាណិជ្ជកម្មឌីជីថលដែលបានបំពេញបន្ថែមនូវកម្លាំងចលករដ៏ផុលផុសសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មសកល ។
ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកនេះធ្វើឡើងក្រោមប្រធានបទ”ការជួបជាមួយអនាគតនៃ AI នៅឯពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល”ដែលបានបង្ហាញពីលក្ខណៈពិសេសនៃបញ្ញាសិប្បនិម្មិត ។ សហគ្រាស AI ចំនួន ៩៩៦ បានចូលរួមការតាំងពិព័រណ៍ដែល
មានចំនួនច្រើនជាងប្រហែលបីដងនៃពិព័រណ៍លើកមុនព្រមទាំងបានបង្ហាញពីសេណារីយ៉ូប្រើប្រាស់កម្មវិធី AI ចំនួនជាង ១០០ ។ បច្ចេកវិទ្យាថ្មីនិងផលិតផលថ្មីបានធ្វើឱ្យទស្សនិកជនទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅថា បញ្ញាសិប្បនិម្មិតកំពុងរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅទៅក្នុងគ្រប់ដំណាក់កាលនៃពាណិជ្ជកម្មឌីជីថលដែលបានបំពេញបន្ថែមនូវកម្លាំងរស់រវើកជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលសកល ។
ខណៈពេលដែលសមត្ថភាព AI អាចត្រូវបានវាស់វែងនិងជួញដូរ ពាណិជ្ជកម្មឌីជីថលក៏បានត្រួសត្រាយលំហសហប្រតិបត្តិការកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលដែរ ។ ពិព័រណ៍លើកនេះបានរៀបចំជាលើកដំបូងនូវស្តង់ពិព័រណ៍អំពីអនាគត AI ក្រោមប្រធាបទ”ថូខិន(Token)”ដែលបានដាក់តាំងបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវសេវាកម្មម៉ូដែល ចាប់ពីហេដ្ឋារចនាសម្ព័ន្ធកម្លាំងគណនាកុំព្យូធីងដល់ម៉ូដែលធំសំខាន់ៗដែលផលិតដោយប្រទេសចិនជាដើមរហូតដល់សេណារីយ៉ូកម្មវិធីដូចជា ”AI+ពាណិជ្ជកម្មអន្តរជាតិ”និង”AI+វេជ្ជសាស្ត្រ ”ជាដើម ។
យោងតាម«របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលសកលឆ្នាំ ២០២៦ »ដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលបានបង្ហាញឱ្យឃើញថា ទំហំសរុបនៃការនាំចេញពាណិជ្ជកម្មឌីជីថលសកលនៅឆ្នាំ ២០២៥ បានឈានដល់៧,៧៥ ទ្រីលានដុល្លារអាមេរិកដែលកើនឡើង ៧,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មឌីជីថលបានក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។ ទិន្នន័យបានបង្ហាញថា ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥ ទំហំសរុបនៃការនាំចេញ-នាំចូលសេវាកម្មឌីជីថលូបនីយកម្មរបស់ប្រទេសចិនមានការកើនឡើងគិតជាមធ្យមក្នុងមួយឆ្នាំគឺ ១១,២ ភាគរយដែលខ្ពស់ជាងកម្រិតមធ្យមនៃសកលលោកចំនួន ១,៨ ភាគរយ ។ ក្នុងនោះ ទំហំនាំចេញនាំចូលខាងប្រព័ន្ធទូរគមនាគមន៍ កុំព្យូទ័រនិងសេវាកម្មព័ត៌មានបានកើនឡើងពី ៩៣,៧៣ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០ ដល់ ១៥៤,៥៣ ពាន់លានដុល្លារអាមេរិក អត្រាកំណើនគិតជាមធ្យមក្នុងមួយឆ្នាំមានចំនួនលើសពី ១០ ភាគរយ ។ ពាណិជ្ជកម្មឌីជីថលមិនត្រឹមតែបានកាត់បន្ថយថ្លៃដើមនៃការជួញដូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការបង្កើតកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗផងដែរ ។
កិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយគឺជាមូលដ្ឋានគ្រឹះនៃពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលជាប់រហូតមក ។ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកនេះមានទំហំសរុប ១ សែន ៧ ម៉ឺនម៉ែត្រការ៉េ ពាណិជ្ជករអន្តរជាតិដែលចូលរួមពិព័រណ៍មានចំនួនលើសពី ២០ ភាគរយ ។ ប្រទេសម៉ាឡេស៊ីនិងហុងគ្រីបានធ្វើជាប្រទេសកិត្តិយសក្នុងពិព័រណ៍លើកនេះ ហើយចំនួនប្រតិភូអន្តរជាតិដែលបានចូលរួមពិព័រណ៍ គឺ លើសពីចំនួនសរុ
នៃពិព័រណ៍លើកមុនៗ ។ តំណាងដែលមកពីប្រទេសនិងតំបន់ចំនួន ១២១ និងអង្គការអន្តរជាតិចំនួន ២៩ បានធ្វើការផ្លាស់ប្តូរនិងពិគ្រោះពិភាក្សាជុំវិញប្រធានបទដូចជា ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ ទិន្នន័យឆ្លងដែននិងពាណិជ្ជកម្មបៃតងជាដើម ។
ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ៥ ឆ្នាំ ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលបានធ្វើជាសក្ខីភាពនៃការផ្លាស់ប្តូររបស់ប្រទេសចិនដែលប្រែក្លាយពីអ្នកចូលរួមទៅជាអ្នកឈានមុខគេក្នុងវិស័យពាណិជ្ជកម្មឌីជីថល ។ នៅពេលអនាគត ស្របពេលដែលយន្តការកាន់តែច្រើនត្រូវបានអនុវត្តនិងគម្រោងកាន់តែច្រើនទទួលបានលទ្ធផលជាផ្លែផ្កា ប្រព័ន្ធអេកូឡូស៊ីបែបថ្មីនៃពាណិជ្ជកម្មឌីជីថលដែលកាន់តែបើកទូលាយ ផ្តល់ផលប្រយោជន៍ជាទូទៅនិងកាន់តែមានសណ្តាប់ធ្នាប់កំពុងចាប់ផ្តើមចេញដំណើរពីប្រទេសចិននិងឆ្ពោះទៅកាន់ទូទាំងពិភពលោក ៕
