លោក Xi Jinpingប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីកិច្ចកសាងប្រទេសចិនប្រកបដោយសុខសន្តិភាពដែលមានកម្រិតកាន់តែខ្ពស់

Cambodia News

ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីកិច្ចកសាងប្រទេសចិនប្រកបដោយសុខសន្តិភាពដែលមានកម្រិតកាន់តែខ្ពស់។ លោកបានលើកឡើងថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក កិច្ចកសាងប្រទេសចិនប្រកបដោយសុខសន្តិភាពទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ប្រជាជនរស់នៅនិងប្រកបការងារដោយភាពសុខសាន្តត្រាណនិងមានសុភមង្គល សង្គមដែលប្រកបដោយស្ថិរភាពនិងសណ្តាប់ធ្នាប់ត្រូវបានពង្រឹងបន្ថែមទៀត ប្រទេសចិនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។

លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី យើងត្រូវចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ជាគោលការណ៍ណែនាំ អនុវត្តដោយមិនងាករេនូវទស្សនៈសន្តិសុខជាតិ ប្រកាន់ខ្ជាប់និងពង្រឹងការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្សរៀបចំផែនការអភិវឌ្ឍន៍និងសន្តិសុខ ពង្រឹងនីតិរដ្ឋ និងការផ្តល់កម្លាំងចលករ ដោយបច្ចេកវិទ្យា ពង្រឹងការកសាងប្រព័ន្ធនិងសមត្ថភាពសន្តិសុខជាតិ លើកកម្ពស់កម្រិតអភិបាលកិច្ចសន្តិសុខសាធារណៈ ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធអភិបាលកិច្ចសង្គម ទប់ស្កាត់និងដោះស្រាយហានិភ័យផ្សេងៗ ដើម្បីធានាឱ្យការធ្វើទំនើបកម្មតាមបែបផែនចិនវិវឌ្ឍរីកចម្រើនប្រកបស្ថិរភាព និងយូរអង្វែងតាមរយៈការកសាងប្រទេសចិនប្រកបដោយសុខសន្តិភាពដែលមានកម្រិតកាន់តែខ្ពស់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close