ពិធីសំណេះសំណាល​ស្តីពី​ការ​រំលឹកខួប ៨១ ឆ្នាំនៃ​ថ្ងៃ​ជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន​​និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស​ធ្វើឡើងនៅប៉េកាំង

Cambodia News

ថ្ងៃទី ៣ ខែកញ្ញា ​ ពិធី​សំណេះសំណាល​ស្តីពី​ការ​រំលឹកខួប ៨១ ឆ្នាំនៃ​ថ្ងៃ​ជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន​​និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស​បាន​​ធ្វើឡើងនៅក្រុង​ប៉េកាំង រដ្ឋធានីប្រទេសចិន​ ​ក្រោម​អធិបតីភាព​​លោក ​Li Shulei​​  សមាជិក​​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​​។​

គួរបញ្ជាក់ថា ​​សង្គ្រាម​ប្រជាជនចិន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ជប៉ុន​ជា​សង្គ្រាម​ដ៏​អស្ចារ្យ​មួយដែល​ប្រកបដោយ​ភាពលំបាក​ក្រៃលែង ​។ ​ ​ក្រោម​​ទង់​​នៃ​រណសិរ្ស​​​បង្រួប​បង្រួម​​ជាតិ​ដើម្បី​​ប្រឆាំង​ការ​ឈ្លានពាន​របស់​ជប៉ុន​ដែល​ផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយ​បក្ស​កុម្មុយនីស្តចិន  ​​​ប្រជាជន​ចិន​បាន​​ប្រយុទ្ធប្រឆាំង​​នឹង​សត្រូវ​ខ្លាំង​យ៉ាង​អង់អាច​ក្លាហាន​និង​​បង្កើត​ជា​​មហាកំពែង​ដែក​ថែប​ដោយ​សាច់និងឈាម​ស្រស់​  ​ ​​ដើម្បី​​ការពារមាតុប្រទេស​​ ​ ​ហើយ​​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ស្រុង​ក្នុង​ការ​ប្រឆាំង​នឹង​​ការឈ្លានពាន​របស់​​សត្រូវ​បរទេស​​ជាលើក​ដំបូង​ក្នុង​ប្រវិត្តសាស្ត្រ​​សម័យ​ទំនើប​​។  ​​សង្គ្រាម​ប្រជាជនចិន​ប្រឆាំង​នឹងការឈ្លានពាន​របស់​ជប៉ុន​ជា​ផ្នែកសំខាន់​មួយ​​នៃ​សង្គ្រាម​ពិភពលោក​ប្រឆាំងនឹងហ្វាស៊ីស​​  ​ប្រជាជនចិន​បាន​ពលី​ជីវិត​ដ៏​​ច្រើន​​សន្ធឹក​ ​ដើម្បី​រួមចំណែក​ដ៏សំខាន់​ក្នុង​ការសង្គ្រោះ​អរិយធម៌​​មនុស្សជាតិ​និង​គាំពារ​សន្តិភាព​ពិភពលោក។

ក្នុងពិធីសំណេះសំណាល  ​​អ្នកទទួល​ខុសត្រូវនៃ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ  ​​តំណាង​កងទ័ព ​និងតំណាង​និស្សិត​បាន​បញ្ចេញ​មតិ​​ជាបន្តបន្ទាប់ ​ដោយបាន​​បក​ស្រាយ​ពី​អត្ថន័យ​ដ៏អស្ចារ្យ​នៃ​សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន​​និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស​  ​ដើម្បី​បង្ហាញ​ពី​ការ​សម្រេចចិត្ត​និង​ជំនឿចិត្ត​ដែល​​​ចងចាំ​ពី​​ប្រវត្តិសាស្ត្រ ​​រំលឹក​វិញ្ញានក្ខន្ធ​​វីរជនដែលបានពលីជីវិត ​ថែរក្សា​ថ្នាក់ថ្នម​សន្តិភាព ​ត្រួសត្រាយអនាគត​ ​​ក៏ដូចជា​បំណងប្រាថ្នា​ដ៏​​ខ្ពង់ខ្ពស់​ដែលនឹងបន្ត​ដើរតាម​មាគ៌ា​អភិវឌ្ឍន៍​​ដោយ​សន្តិភាព​យ៉ាង​មុត​មាំ​​។

សូមបញ្ជាក់ថា  ​តំណាង​ចំនួនប្រហែល​២០០​រូប​​បាន​ចូលរួម​ពិធីសំណេះសំណាល​នេះ​ដែល​រួមមាន​ តំណាង​ញាតិសន្តាន​​វីរជន​ដែលបាន​ចូលរួម​សង្គ្រាម​​  ​ ​តំណាង​បក្ស​​ប្រជាធិបតេយ្យ​នានា  ​​  ​​​តំណាង​សាច់ញាតិ​នៃ​​មិត្ត​បរទេស​​ដែល​បាន​រួមចំណែក​ក្នុងការ​គាំទ្រ​ប្រជាជនចិន​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ជប៉ុន​ជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close