លោក Ding Xuexiang និងលោក Alexander Novak ធ្វើជាសហអធិបតី​​នៃ​កិច្ចប្រជុំ​លើកទី​២៣ នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ថាមពល​ចិន​-រុស្ស៊ី​

Cambodia News

នាថ្ងៃទី៤ ខែកញ្ញា នៅក្រុង​​ Vladivostok ​ប្រទេសរុស្ស៊ី  ​លោក​  Ding Xuexiang  ​សមាជិកអចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​​ និងជា​ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​ធ្វើជាសហអធីបតីជាមួយលោក Alexander Novak ​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ក្នុង​​​កិច្ចប្រជុំ​​លើកទី​២៣ នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ថាមពល​ចិន​-រុស្ស៊ី​។

លោក Ding Xuexiang បាន​លើកសំណើ​ ៣ ចំណុច​អំពី​ការធ្វើ​​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​យ៉ាង​​ស៊ីជម្រៅថែមទៀត​៖​
១.  បន្តពង្រឹង​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ថាមពល​ដែលមានស្រាប់​ ​ដើម្បី​រក្សា​ការអភិវឌ្ឍ​ជានិរន្តរភាព​រយៈពេលវែង​ នៃ​ពាណិជ្ជកម្ម​ឧស្ម័ន​និង​ប្រេង​។

២.  ពង្រីក​វិស័យថ្មី និង​ទិសថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ថាមពល​ ​ដើម្បី​​ស្វែងរក​ការគាំទ្រគ្នា​រវាង​បញ្ញាសិប្បនិម្មិត ​និង​ថាមពល។

៣.  រួមគ្នាជំរុញ​កំណែទម្រង់​នៃ​ប្រព័ន្ធ​គ្រប់គ្រងថាមពលសកល ដើម្បី​រួមចំណែក​កាន់តែធំ​ដល់ការធានា​សន្តិសុខ​ និង​ការអភិវឌ្ឍ​ជា​និរន្តរភាព​នៃ​​ថាមពល​នៃ​​ប្រទេសទាំងពីរ និង​ពិភពលោក ​។

លោក Novak ​​បាន​ថ្លែងថា ​ភាគីរុស្ស៊ី​មានឆន្ទៈ​ធ្វើការជាមួយភាគីចិន ​ កែ​​លម្អ​​សហប្រតិបត្តិការ​ដែលមានស្រាប់​​ ពង្រីក​និង​គ្រោង​ផែនការ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថ្មី​​ដំណាក់កាលបន្ទាប់​ ​ដើម្បី​រួម​ចំណែក​ថ្មី​ដល់​​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​រុស្ស៊ី​​និង​ចិន​យ៉ាង​ស៊ីជម្រៅ ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close