លោកXi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកDaniel Noboa ប្រធានាធិបតីអេក្វាទ័រ

Cambodia News

ថ្ងៃទី១៨ ខែសីហា លោកXi Jinping  ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Daniel Noboa ប្រធានាធិបតីអេក្វាទ័រដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

លោកXi Jinpingបានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី១០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេក្វាទ័រ។ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាគីចិនតែងតែចាត់ទុកទំនាក់ទំនងរវាងចិននិងអេក្វាទ័រតាមមុំជាយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ភាគីចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីអេក្វាទ័រ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ឥតឈប់ឈរ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប​ លោក Daniel Noboa បានថ្លែងថា ភាគីអេក្វាទ័ររីករាយធ្វើការជាមួយភាគីចិនក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងនយោបាយ ព្រមទាំងគាំទ្រដល់ភាគីចិនក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងគោរពគោលជំហររបស់ភាគីចិនលើបញ្ហាតៃវ៉ាន់។  ភាគីអេក្វាទ័ររីករាយពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយភាគីចិនក្នុងវិស័យដូចជា ៖ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហរិញ្ញវត្ថុ ធនធានរ៉ែ ធនធានថាមពលកកើតវិញ បច្ចេកវិទ្យា និងវប្បធម៌ជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close