បទវិភាគ៖ការបញ្ចេញសញ្ញាអាសន្ននៅក្បែរគំនរបាក់បែក៖ សហគមន៍អន្តរជាតិគួរប្រុងប្រយ័ត្នខ្ពស់ចំពោះករណីដែលកម្លាំងស្តាំនិយមជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញ
Cambodia News
ថ្ងៃទី ៦ និងថ្ងៃទី ៩ ខែសីហាគឺជាខួបទី៨១ឆ្នាំនៃហេតុការណ៍ដែលក្រុងហ៊ីរ៉ូស៊ីម៉ានិងក្រុងណាហ្គាសាគីរបស់ជប៉ុនរងការទម្លាក់គ្រាប់បែកបរមាណូដោយឡែកពីគ្នា ព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានចេញផ្សាយគួរឱ្យអ្នកផងទាំងពួងព្រួយបារម្ភយ៉ាងខ្លាំង ពោលគឺ សំណើសុំថវិកាការពារជាតិរបស់ក្រសួងការពារជាតិជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ពីក្រសួងហិរញ្ញវត្ថុនឹងឈានដល់ ៨,៩ ទ្រីលានយ៉េនជប៉ុន ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលជប៉ុនបានថ្លែងថា ថវិកាការពារជាតិចុងក្រោយសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ប្រហែលនឹងឡើងដល់ ១០ ទ្រីលានយ៉េនជប៉ុន ។
អស់រយៈពេលយូរណាស់មកហើយ កម្លាំងស្តាំនិយមជប៉ុនបានកែបំភ្លៃការពិតនៃប្រវត្តិសាស្ត្រ ប្រើប្រាស់អត្តសញ្ញាណនយោបាយជា”អ្នករងគ្រោះពីការបំផ្ទុះនុយក្លេអ៊ែរ” ដើម្បីទទួលបានការអាណិតអាសូរពីអន្តរជាតិ មិនអើពើនឹងករណីដែលជប៉ុនឈ្លានពានប្រទេសជិតខាងបានបណ្តាលឱ្យប្រជាជនរាប់សិបលាននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ហើយប៉ុនប៉ងដកខ្លួនចេញពីឧក្រិដ្ឋកម្មឈ្លានពាន ។ អ្វីដែលកាន់តែហួសហេតុនោះ គឺ នាពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរកាន់អំណាចរបស់ជប៉ុនប៉ុនប៉ងធ្វើការវាតទីផ្នែកយោធា និងត្រៀមបម្រុងសព្វាវុធ ស្វែងរកការបង្កើនការការពារខាងនុយក្លេអ៊ែរពីអាមេរិក ដែលលាតត្រ ដាងពីមហិច្ឆតាចង់លុបចោល”គោលការណ៍គ្មាននុយក្លេអ៊ែរចំនួន៣” និងធ្វើ”យោធូបនីយកម្មឡើងវិញ” ។
សំដៅថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់នេះ តើរដ្ឋាភិបាលជប៉ុនចំណាយយ៉ាងម៉េច ? តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា ថវិកាសំខាន់ៗរួម
មានការបំពាក់យន្តហោះគ្មានមនុស្សបើកបែបស្ទាក់ ការដាក់បញ្ចូលបញ្ញាសិប្បនិម្មិត(AI)ទៅក្នុងប្រព័ន្ធបញ្ជាការ និងការដាក់ពង្រាយបន្ថែមទៀតនូវគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយដែលមាន”សមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវ” ។ ប្រការនេះបានបង្ហាញថា ជប៉ុនបានបំបែកទាំងស្រុងនូវការជាប់ដៃជាប់ជើងពី”គោលការណ៍”ស្វ័យការពារ”ដែលបានបង្កើត ឡើងនៅក្នុងរដ្ឋធម្មនុញ្ញសន្តិភាព ហើយពន្លឿនការផ្លាស់ប្តូរឱ្យងាកទៅរកទិសដៅ”ប្រទេសមានសមត្ថភាពប្រយុទ្ធ” ។ «សៀវភៅសស្តីពីកិច្ចការពារជាតិ»ឆ្នាំ ២០២៦ ដែលចេញផ្សាយដោយក្រសួងការពារជាតិជប៉ុននាពេលថ្មីៗកន្លងទៅនេះបានឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”វិបតិ្តសន្តិសុខនៅតំបន់ជុំវិញ”និងឃោសនាបំប៉ោងពីអ្វីដែលហៅថា ”ការគំរាមកំហែងពីប្រទេសចិន” នេះគ្រាន់តែជាការប្រឌិតលេសសម្រាប់ល្មើសនឹងសន្តិភាពនិយមបន្ទាប់ពីសង្គ្រាមលោកលើកទី២ និងពន្លឿនការវាតទីយោធា និងត្រៀមបម្រុងសព្វាវុធតែប៉ុណ្ណោះ ។
ព្រមពេលជាមួយគ្នានេះ ប្រជាជនជប៉ុនជាច្រើនបានជួបជុំគ្នាដើម្បីប្រឆាំងតវ៉ានឹងនិន្នាការដ៏គ្រោះថ្នាក់របស់រដ្ឋាភិបាលលោកស្រី Sanae Takaichi ក្នុងការវាតទីយោធា និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយបានស្រែកខ្លាំងៗថា ”ប្រឆាំងសង្គ្រាម” និង”មិនអនុញ្ញាតឱ្យធ្វើវិសោធនកម្មគោលការណ៍គ្មាននុយក្លេអ៊ែរចំនួន៣ជាដាច់ខាត” ។ល។ តាមលទ្ធផល នៃការស្ទង់មតិដែលធ្វើឡើងដោយសមាគមស្ទង់សាធារណមតិរបស់ជប៉ុននៅដើមខែសីហាបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៦ភាគរយសម្គាល់ឃើញថា គួរប្រកាន់ខ្ជាប់នូវ”គោលការណ៍គ្មាននុយក្លេអ៊ែរចំនួន៣” ឯអ្នកផ្តល់បទសម្ភាសន៍ចំនួន៧៧ភាគរយសម្គាល់ឃើញថា មិនត្រូវស្វែងរក”ការចែករំលែកអាវុធនុយក្លេអ៊ែរ”ជាមួយសហរដ្ឋអាមេរិក ។ ឆន្ទៈ របស់ប្រជាជនមិនអាចរំលោភបំពានបាននោះទេ ។ រដ្ឋាភិបាលលោកស្រី Sanae Takaichi គួរស្តាប់សំឡេងរបស់ប្រជាជន បញ្ឈប់ការប្រលែងលេងជាមួយភ្លើងលើបញ្ហានុយក្លេអ៊ែរ ហើយកុំដើរជាន់ដានលើកាវិនិច្ឆ័យខុសចំពោះនិន្នាការប្រវត្តិសាស្ត្រ និងក្បត់ក្តីបំណងប្រាថ្នារបស់ប្រជាជនដែលចង់បានសន្តិភាព ។
ទាក់ទងនឹងនិន្នាការដ៏គ្រោះថ្នាក់របស់រដ្ឋាភិបាលជប៉ុន ប្រទេសជិតខាងក៏បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះផងដែរ ។ ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសចិនបានដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន២០ក្នុងបញ្ជីឈ្មោះស្តីពីការគ្រប់គ្រងការនាំចេញ និងដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន២០ក្នុងបញ្ជីឈ្មោះតាមដាន នេះគឺមានសារសំខាន់បំផុតនិងជាវិធានការដ៏ចាំបាច់សម្រាប់ការទប់ស្កាត់”ការធ្វើយោធូបនីយកម្មឡើងវិញ”និងការប៉ុនប៉ងមានអាវុធនុយក្លេអ៊ែររបស់ជប៉ុន ក៏ដូចជាការគាំពារសន្តិភាពក្នុងតំបន់ និងពិភពលោក ។
ប្រវត្តិសាស្ត្របានផ្តល់ការព្រមានយ៉ាងច្បាស់លាស់ ។ សំឡេងតវ៉ាលាន់ឮគងរំពងនៅក្បែរគំនរបាក់បែក នៃក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន៖ កុំភ្លេចប្រវតិ្តសាស្ត្រ បដិសោធចំពោះ ការមានអាវុធនុយក្លេអ៊ែរ ។ នេះគឺជាការបញ្ចេញសញ្ញាអាសន្នសម្រាប់រដ្ឋាភិបាលជប៉ុន៖ អ្នកដែលប្រលែងលេងជាមួយភ្លើង នឹងត្រូវឆេះរោលខ្លួនឯងជាក់ជាមិនខាន !៕


