ទស្សនាវដ្តី Qiushi ចុះផ្សាយអត្ថបទសំខាន់របស់លោកXi Jinping ប្រធានរដ្ឋចិន ដែលមានចំណងជើងថា “ការពន្លឿនការកសាងប្រទេសចិនដែលមានសុខភាពល្អ”
Cambodia News
ទស្សនាវដ្តី Qiushi លេខ ១៥ ដែលនឹងបោះពុម្ពផ្សាយនៅថ្ងៃទី ១ ខែសីហា នឹងចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលមានចំណងជើងថា “ការពន្លឿនការកសាងប្រទេសចិនដែលមានសុខភាពល្អ”។
អត្ថបទនេះសង្កត់ធ្ងន់ថា ការសម្រេចបាននូវការកសាងប្រទេសចិនដែលមានសុខភាពល្អនៅឆ្នាំ ២០៣៥ គឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
អត្ថបទនេះចង្អុលបង្ហាញថា ប្រទេសចិនគឺជាប្រទេសសង្គមនិយម ជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំនួនប្រជាជនច្រើន និងមានគម្លាតធំរវាងទីក្រុង និងជនបទ។ នេះបង្ហាញថា យើងត្រូវតែប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជន និងអាយុជីវិតជាអាទិភាព និងប្រកាន់ខ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ស្តីពីការផ្តល់អាទិភាពសម្រាប់សុខភាព។
អត្ថបទនេះលើកឡើងថា ប្រឈមមុខនឹងតម្រូវការខាងសុខភាពកាន់តែច្រើនឡើងៗរបស់ប្រជាជន យើងត្រូវផ្តោតលើការងារទាំងឡាយណាដែលមានឥទ្ធិពលខ្លាំងដល់វិស័យសុខាភិបាលនិងសុខភាព ត្រូវប្រមូលផ្តុំកម្លាំងនិងជំរុញដោយធនធាន ដើម្បីសម្រេចបានលទ្ធផលថ្មីៗជាបន្តបន្ទាប់។
អត្ថបទនេះសង្កត់ធ្ងន់ថា ត្រូវបំផុសភាពសកម្ម ភាពម្ចាស់ការ និងភាពច្នៃប្រឌិតរបស់បុគ្គលិកពេទ្យ និងខិតខំបង្កបរិយាកាសស្អាតស្អំក្នុងវិស័យសុខាភិបាល៕

