ស្វែងយល់អំពីពាក្យប្រៀបធៀបរបស់លោក Xi Jinping​ ប្រធានរដ្ឋចិន​អំពីបញ្ញាសិប្បនិម្មិត ថាជា“សេះដែលអាចរត់បានមួយពាន់ម៉ាយ“

Cambodia News

នាព្រឹកថ្ងៃទី ១៧ ខែកក្កដា លោក Xi Jinping​ ប្រធានរដ្ឋចិនបានអញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​បញ្ញាសិប្បនិមិ្មត​ពិភពលោក​ឆ្នាំ ២០២៦ និង​​កិច្ចប្រជុំ​កម្រិតខ្ពស់​ស្តីពី​អភិបាលកិច្ច​បញ្ញាសិប្បនិមិ្មត​សកលព្រម​និង​ថ្លែង​សន្ទរកថា​គន្លឹះ ព្រមទាំងផ្តោតសំខាន់លើការធ្វើឲ្យបញ្ញាសិប្បនិម្មិតក្លាយជាកម្លាំងចលករដ៏សំខាន់​សម្រាប់ការជំរុញ​វិបុលភាពរួម​និងការគាំពារ​សន្តិសុខរួម លើកឡើង​នូវមតិយោបល់ចំនួន ៤ចំនុច ដោយគូសបញ្ជាក់ថា  “ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការផ្តល់សារៈសំខាន់ស្មើគ្នាចំពោះការអភិវឌ្ឍ​និងសន្តិសុខ” ព្រមទាំង “ធ្វើ​ឱ្យ​បញ្ញាសិប្បនិម្មិត ដែលជាសេះពូជសុទ្ធមួយក្បាល មិនត្រឹមតែអាច​រត់បានលឿនប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងរត់បានយ៉ាងរឹងមាំនិងស្ថេរភាពទៀតផង” ។

ខណៈពេលដែល​ប្រឈមមុខនឹងនិន្នាការ​កើនឡើងយ៉ាងឆាប់រហ័ស​នៃបញ្ញាសិប្បនិម្មិត យើងត្រូវតែក្តាប់ជាប់​និន្នាការនិង​អភិវឌ្ឍន៍នៃការ​ក្រឹត្យក្រម​បញ្ញាសិប្បនិម្មិត ដើម្បីធ្វើឱ្យមានសន្ទុះ​អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងដើម្បីពង្រឹងសុវត្ថិភាព នៃការអភិវឌ្ឍប្រកបដោយស្ថិរភាពផងដែរ។​

ដោយឈរនៅចំណុចចាប់ផ្តើមថ្មី​ ប្រទេសចិនខិតខំប្រឹងប្រែង​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងឥរិយាបថកាន់តែបើកចំហជាងមុន សកម្មភាពកាន់តែជាក់ស្តែងជាងមុន​ និងចក្ខុវិស័យកាន់តែវែងឆ្ងាយជាងមុន ដើម្បីធ្វើឱ្យបញ្ញាសិប្បនិម្មិតអាចក្លាយជាកម្លាំងវិជ្ជមានដ៏មានឥទ្ធិពល​សម្រាប់ការលើកកម្ពស់​​សុខុមាលភាពរបស់មនុស្សជាតិ​​និងជំរុញ​វឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close