ទីក្រុងសេអ៊ូលបង្កើនចម្ងាយបាញ់កំាជ្រួចមីស្ស៊ីលរហូតគ្របដណ្តប់ដែនដីកូរ៉េខាងជើង
នៅថ្ងៃអាទិត្យទី៧ តុលានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងអំពី កិច្ចព្រមព្រៀងមួយ ជាមួយសហរដ្ឋអាមេរិកស្តីពីការបង្កើនចម្ងាយបាញ់កំា ជ្រួចមីស្ស៊ីលអន្តរទ្វីប។យោងតាមកិច្ចព្រមព្រៀងចម្ងាយនៃការបាញ់កំាជ្រួច មីស្ស៊ីលអន្តរទ្វីបនឹងត្រូវកើនមួយជាបី មានន័យថា អាចធ្វើដំណើរទៅគ្របដណ្តប់ លើដែនដីកូរ៉េខាងជើងទំាងមូលតែម្តង។ នេះពិតជាសេចក្តីសម្រេចចិត្តមួយដែល នឹងធ្វើឲ្យទីក្រុងព្យុងយ៉ាងខឹង សម្បារយ៉ាងខ្លំាង។
រហូតមកដល់បច្ចុប្បន្ននេះ កំាជ្រួចមីស្ស៊ីលអន្តរទ្វីបរបស់កូរ៉េខាត្បូងអាច បាញ់បានចម្ងាយតែ ៣០០គីឡូម៉ែត្រប៉ុណ្ណោះ តែចាប់ពីពេលនេះតទៅ ចម្ងាយ នោះនឹងកើនរហូតដល់៨០០គីឡូម៉ែត្រ។ ចម្ងាយ៨០០គីឡូម៉ែត្រគឺអាចបាញ់ទៅ ដល់ ដែនដីមួយភាគនៃប្រទេសចិន និងប្រទេសជប៉ុន ពិសេសអាចទៅគ្របដណ្តប់លើដែន ដីកូរ៉េខាងជើងទំាងមូលតែម្តង។ គោលដៅនៃការបង្កើនចម្ងាយបាញ់កំាជ្រួច មីស្ស៊ីលអន្តរទ្វីបរបស់ កូរ៉ខាងត្បូងពេលនេះ គឺដើម្បីកាត់បន្ថយការបង្ករឿង តាម ផ្លូវយោធាពីសំណាក់កូរ៉េខាងជើង។
គួររំលឹកជូនថា កាលពីឆ្នំា ២០០១ ទីក្រុងសេអ៊ូលបានយល់ព្រមកម្រិត ចម្ងាយបាញ់ កំាជ្រួចមីស្ស៊ីលអន្តរទ្វីប ក្នុងបំណងកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ជាថ្នូរមកវិញ វត្តមានទាហានអាមេរិកំាងចំនួន ២៨ ៥០០នាក់លើទឹកដីកូរ៉េខាងត្បូង បានចេញមុខជួយការពារនៅក្នុងករណីណា ដែលមានការវាយប្រហារពីសំណាក់ កូរ៉េខាងជើង។ តែឥឡូវនេះ និងដោយមើលឃើញពីមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុង ព្យុងយ៉ាង ទីក្រុងសេអ៊ូលក៏បានទាមទារបង្កើនចម្ងាយបាញ់ កំាជ្រួចមីស្ស៊ីល អន្តរទ្វីបរបស់ខ្លួន។ យោងតាមទីប្រឹក្សាសន្តិសុខជាតិកូរ៉ខាងត្បូង កិច្ចព្រម ព្រៀងរវាងទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូលថ្ងៃនេះគឺជាវិធានការមួយដើម្បីទុកឆ្លើយ តបនឹងការគំរាមកំហែងនុយក្លេអ៊ែរជា យថាហេតុពីសំណាក់ទីក្រុងព្យុងយ៉ាង។
តែក្រុមអ្នកវិភាគបានយល់ឃើញថា កិច្ចព្រមព្រៀងនេះនឹងបង្កឲ្យមានការប្រកួត ប្រជែងគ្រឿងសព្វាវុធនៅ អាស៊ីឦសាន និងការចុះខ្សោយឥទ្ធិពលរបស់ភាគី កូរ៉េខាងត្បូងនៅចំពោះមុខភាគី កូរ៉េខាងជើងទៅវិញទេ។ លោក Yang Moo-Jin គ្រូមា្នក់បង្រៀននៅមហាវិទ្យាល័យក្នុងទីក្រុងសេអ៊ូលបានថ្លែងថា កូរ៉េខាង ត្បូងពិតជាសិទ្ធិការពារខ្លួនប្រឈមមុខនឹងការគំរាមរបស់ កូរ៉េខាងជើង។ តែទន្ទឹម គ្នានេះ ទង្វើរបស់កូរ៉េខាងត្បូងបានផ្ទុយទំាងស្រុងទៅនឹងការខិតខំ ប្រឹងប្រែង ក្នុង ការកាត់បន្ថយអាវុធប្រល័យលោក។ យោងតាមលោក Yang Moo-Jin ដដែលកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូលពេលនេះនឹងរឹតតែជម្រុញ ឲ្យទីក្រុងព្យុងយ៉ាងយកធ្វើជា លេសដើម្បីបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនថែមទៀត៕ ដោយ គួច គន្ធារ៉ា(RFI)