លោក XiJinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការងារកីឡាអូឡាំពិក
Cambodia News
នាថ្ងៃទី ២៣ ខែមិថុនា គឺជាទិវាអូឡាំពិកអន្តរជាតិ។ ចលនាអូឡាំពិកតំណាងឱ្យការស្វែងរកសន្តិភាព សាមគ្គីភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។
«ប្រទេសចិនចូលរួមយ៉ាងសកម្មក្នុងកិច្ចការកីឡាអូឡាំពិក បន្តជំរុញស្មារតីអូឡាំពិកដោយឥតងាករេ ធ្វើជាអ្នកស្វែងរកដ៏មុតមាំ និងជាអ្នកអនុវត្តជាក់ស្តែង នៃឧត្តមគតិអូឡាំពិក»។
ចាប់ពីការបម្រើការជាប្រធានក្រុមដឹកនាំសម្រាប់ការងារត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០០៨ រហូតដល់ការដឹកនាំប្រទេសចិនឱ្យធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិកយុវជនណានជីងឆ្នាំ ២០១៤ ដោយជោគជ័យ ហើយបន្ទាប់មកបាន លោកបានជំរុញដោយផ្ទាល់នូវការស្នើរសុំនិងការត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ លោក XiJinping តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារកីឡាអូឡាំពិកដោយដឹកនាំប្រទេសកីឡាបូព៌ាដ៏អស្ចារ្យនេះ ឆ្ពោះទៅរកការក្លាយជាប្រទេសមហាអំណាចកីឡា ជាមួយនឹងចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅរបស់លោកចំពោះកីឡា និងចក្ខុវិស័យដ៏ទូលំទូលាយរបស់លោកចំពោះកីឡា ៕
