លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន
Cambodia News
ពេលថ្មីៗនេះលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន។ លោកបានលើកឡើងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ កិច្ចសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍដោយបន្ស៊ីគ្នា ដែលបានបង្ហាញពីឧត្តមភាពនយោបាយរបស់គណបក្ស និងឧត្តមភាពនៃរបបសង្គមនិយមរបស់ប្រទេសចិន។
លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០២៦នេះគឺជាការចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី ១៥ និងជាឆ្នាំដំបូងនៃការផ្តល់ជួយគ្នាជាប្រក្រតីផងដែរ។ លោកបានសង្កត់ធ្ងន់លើការបូកសរុប និងប្រើប្រាស់បទពិសោធដែលមានប្រយោជន៍នៃកិច្ចសសម្របសម្រួលFujian-Ningxia ធ្វើឱ្យប្រសើរឡើងនូវយន្តការសម្របសម្រួលបន្ថែមទៀត បង្កើនប្រសិទ្ធភាពនៃវិធីសាស្រ្តសម្របសម្រួលគ្នា ពង្រីកវិស័យសម្របសម្រួល និងជំរុញការបំពេញបន្ថែមឧត្តមភាពឧស្សាហកម្មរបស់តំបន់ខាងកើតនិងខាងលិចទៅវិញទៅមក ធ្វើការផ្លាស់ប្តូរផ្នែកបុគ្គលិក និងបច្ចេកវិទ្យា ការយល់ដឹងពីគោលគំនិតគ្នា និងការរៀនសូត្រពីគ្នាទៅវិញទៅមកអំពីឥរិយាបថការងាររវាងតំបន់ភាគខាងកើតនិងខាងលិច ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ឈ្នះ-ឈ្នះ និងអភិវឌ្ឍរួម៕


