ចិត្តដ៏ស្ម័គ្រស្មោះ
Cambodia News
កាលពីខែកញ្ញាឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុងYulinខេត្តShaanxi ហើយបានមកដល់អតីតទីតាំងSuideរបស់គណៈកម្មាធិការបក្សកុម្មុយនីស្តចិន។ ពាក្យមួយឃ្លានៅក្នុងសាលតាំងពិពណ៌បានទាក់ភ្នែកជាពិសេស: “អង្គុយអោយត្រង់នៅជាមួយប្រជាជនសាមញ្ញ។ លោក Xi Jinping ពោរពេញដោយក្តីស្រលាញ់ពេលនឹកឃើញគ្រាមភាសាកំណើតដែលនិយាយដោយលោក Xi Zhongxun ជាឪពុករបស់លោក។
ប្រទេសគឺជាប្រជាជន ហើយប្រជាជនគឺជាប្រទេស។ ការច្បាំងនិងការពារប្រទេសគឺការពារបេះដូងរបស់ប្រជាជន។
ឪពុកធ្លាប់បានផ្តែផ្តាំលោកXi Jinping ថា “មិនថាអ្នកជាមន្ត្រីជាន់ខ្ពស់ប៉ុនណាទេ កុំភ្លេចបម្រើប្រជាជនដោយឧស្សាហ៍ព្យាយាម គិតគូរពីប្រជាជនយ៉ាងពិតប្រាកដ ទំនាក់ទំនងជាមួយប្រជាជននិងមានភាពស្និទ្ធស្នាល”។
នេះគឺជាក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ឪពុក និងជាមនោសញ្ចេតនាដ៏បរិសុទ្ធដែលបានបន្តវេនដោយមិនផ្លាស់ប្តូរដោយសាមជិកបក្សកុម្មុយនីស្តចិន៕
