វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកទីប្រាំបើកធ្វើនៅក្រុង Chongqing

Cambodia News

ថ្ងៃទី ១០ ខែមិថុនា វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកទីប្រាំបានបើកធ្វើនៅក្រុងChongqing ប្រទេសចិន។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

ភ្ញៀវកិត្តិយសដែលចូលរួមវេទិកានេះបានសម្គាល់ឃើញថា ក្រោមការណែនាំនៃអនុសាសន៍ក្នុងសារលិខិតរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលអបអរសាទរចំពោះការបើកវេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកដំបូង វេទិកានេះបានបន្តប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងនៃបណ្តាភាគីនានា បានក្លាយជាវេទិកាសំខាន់សម្រាប់ប្រព័ន្ធសារព័ត៌មាននៃបណ្តាប្រទេសធ្វើការផ្លាស់ប្តូរគ្នាយ៉ាងស៊ីជម្រៅ និងរៀនសូត្រពីគ្នាទៅវិញទៅមក។

កម្មវិធី «បញ្ញាសិប្បនិម្មិត បូក » ដែលប្រទេសចិនកំពុងអនុវត្តនឹងផ្តល់ឱកាសថ្មីនិងបង្កើតលំហថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍរវាងចិននិងពិភពលោក។ យើងគួរពួតដៃគ្នា ផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ , ប្រមូលផ្តុំគំនិតឯកភាពអន្តរជាតិស្តីពីអភិបាលកិច្ចសកលផ្នែកបញ្ញាសិប្បនិម្មិត , អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកលឱ្យបានស៊ីជម្រៅ , ព្រមទាំងកសាងវេទិកាផ្លាស់ប្តូរអរិយធម៌តាមបណ្តាញអ៊ឺនធឺណិត ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

វេទិកាលើកនេះ សហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងរដ្ឋបាលប្រជាជនទីក្រុង Chongqing ក្រោមប្រធានបទ « ការប្រកាន់ខ្ជាប់និងការស្តារឡើងវិញ ៖ បេកសកម្មប្រព័ន្ធសារព័ត៌មានក្នុងយុគសម័យឆ្លាតវៃ » ។ តំណាងប្រហែល ៣០០ នាក់មកពីគ្រប់វិស័យដូចជា ក្រសួង-ស្ថាប័នរដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធ អង្គការអន្តរជាតិ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយធនាគារគំនិតចិននិងអន្តរជាតិ និងក្រុមហ៊ុនពហុជាតិជាដើមបានចូលរួមវេទិកានេះ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close