អតីត​ប្រធានាធិបតី​ហ្វ៊ីលីពីន Joseph Estrada ឈរ​ឈ្មោះ​សម្រាប់​តំណែង​ចៅហ្វាយ​ក្រុង​ម៉ានីល

អតីតប្រធានាធិបតីហ្វ៊ីលីពីនធ្លាក់ពីដំណែងលោក Joseph Estrada បានដាក់ពាក្យ សុំឈរឈ្មោះជាចៅហ្វាយក្រុងម៉ានីល។

បន្ទាប់ពីធ្លាក់ចេញពីតំណែងមកអតីតមេដឹកនាំអាយុ៧៥ឆ្នាំរូបនេះត្រូវតុលាការផ្តន្ទា ទោសពីបទកេងបន្លំ ប៉ុន្តែក្រោយមកបានទទួលការលើកលែងទោស។

លោក Joseph Estrada បានដាក់ពាក្យឈរឈ្មោះជាមួយនឹងការបេក្ខជនរាប់ពាន់ នាក់ផ្សេងទៀត សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិដោយរួមទាំង ប្រកួតប្រជែងជាមួយនឹងចៅហ្វាយក្រុងកំពុងកាន់តំណែងលោក Alfredo Lim ដែលជា អតីតមេប៉ូលិសក្រុងម៉ានីលផងដែរ។

អ្នកវិភាគ នយោបាយលោក Ramon Casiple ឲ្យដឹងថា ការចុះឈ្មោះបេក្ខភាព តំណែងចៅហ្វាយក្រុងរបស់អតីតប្រធានាធិបតីរូបនេះ ពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើល ឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close