ប្រមុខការទូតស៊ីរីបានចោទបារំាង និងអាមេរិកពីបទបានគំាទ្រក្រុមភេរវជន
នៅថ្ងៃបិទមហាសន្និបាតអង្គការសហប្រជាជាតិទី១តុលាម្សិលមិញ លោករដ្ឋ មន្រ្តីក្រសួងការបរទេសស៊ីរី Walid Mouallem បានចោទប្រទេសមួយចំនួនរួមមាន៖ បារំាងសហដ្ឋអាមេរិក តួកគី និងប្រទេសអារ៉ាប៊ីសាអូឌីត ពីបទបានជួយគំាទ្រ ក្រុមភេរវ ជននៅក្នុងប្រទេសស៊ីរី។ យោងតាមលោក Walid Mouallem ទីក្រុង ប៉ារីសនិងទីក្រុងវ៉ាស៊ីនតោនបានជួយឧបត្ថម្ភជាប្រាក់ និងបំពាក់អាវុធឲ្យក្រុម ឧទ្ទាម។
គឺនៅក្នុងវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៦៧ក្នុងទីក្រុងញូ យ៉កដែលលោកប្រមុខការទូតស៊ីរី Walid Mouallem បានថ្លែងការពាររបបស៊ីរីរបស់ លោកប្រធានាធិបតី Bachar al-Assad។ នៅក្នុងសុន្ទរកថារបស់លោក Mouallem មានពាក្យ « ភេរវជន » និង« ភេរវនិយម » មិនតិចជាង ២៤ដងទេ ដែល លោកបាននិយាយហើយនិយាយទៀត ដោយបានចោទក្រុមប្រទេសក្នុង តំបន់ ឈូងសមុទ្រពែក និងប្រទេសតួកគី ពិសេសបារំាង និងសហរដ្ឋអាមេរិកថាបានជួយ ផ្តល់លុយកាក់ និងបំពាក់អាវុធឲ្យក្រុមយុទ្ធជនបរទេសដើម្បីប្រឆំាងនឹងរដ្ឋា ភិបាល ស៊ីរី។
«អ្វីដែលអាក្រក់បំផុតនោះគឺនៅពេលដែលគេឃើញមានសមាជិកអចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខបាន ធ្វើសង្រ្គាមវាយប្រហារប្រទេសផ្សេង ក្រោមលេសថា ជា យុទ្ធនាការប្រយុទ្ធប្រឆំាងនឹងភេរវនិយម និងដែលឥឡូវនេះ បែរជាបានចេញមុខ ជួយគំាទ្រក្រុមភេរវជននៅក្នុងប្រទេសស៊ីរីទៅវិញ » នេះជាការថ្លែងរបស់ លោក Walid Mouallem។
ពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងស៊ីរីវិញ លោក Walid Mouallem បានបញ្ជាក់ ថា រដ្ឋាភិបាលបានដាក់សំណើសុំបើកការចរចាជាមួយក្រុមប្រឆំាង តែក្រុមប្រឆំាង មិនបានឆ្លើយតបនឹងសំណើនោះទេ ។ យ៉ាងណាក៏ដោយ លោក Walid Mouallem មិនបាននិយាយដល់ការបាត់បង់ជនស៊ីវិលស្លូតត្រង់ ក្រោមការទម្លាក់ គ្រាប់បែករបស់ទាហានរដ្ឋាភិបាលស៊ីរីទេ។ ត្រង់ចំណុចនេះ លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បាន គីមូនដែលបានជួបលោក Walid Mouallem បានស្នើ លោក Mouallem ឲ្យមានការអត់ធ្មត់ និងចេះអាណិតអាសូរប្រជាជនខ្លួនឯង៕ ដោយ គួច គន្ធារ៉ា (RFI)