បំណងប្រាថ្នាដ៏ធំបំផុតរបស់យើង គឺចង់ឱ្យកុមាររីកធំធាត់បានល្អ៖ ទឹកចិត្តរបស់លោកXi Jinping ចំពោះកុមារ

Cambodia News

«បំណងប្រាថ្នាដ៏ធំបំផុតរបស់យើងគឺចង់ឱ្យកុមាររីកធំធាត់បានល្អ»។»
«សាលាបឋមសិក្សា មធ្យមសិក្សា និងសូម្បីតែសាលាមត្តេយ្យក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់មនុស្ស យើងត្រូវយកចិត្តទុកដាក់ចំពោះការរីកធំធាំត់របស់កុមារ ។»

លោកXi Jinping ប្រធានរដ្ឋចិនបានសម្គាល់ឃើញថា កុមារភាពគឺជារយៈពេលដ៏មានតម្លៃបំផុតក្នុងជីវិតរបស់មនុស្ស ហើយវាមានសារៈសំខាន់ណាស់ក្នុងការ «បង្កើតគោលដៅជីវិតយ៉ាងត្រឹមត្រូវក្នុងពេលកុមារភាព» ។

«ពេលខ្ញុំមានអាយុបួនឬប្រាំឆ្នាំ ម្តាយរបស់ខ្ញុំបានទិញសៀវភៅគំនូររឿងឱ្យខ្ញុំ ហើយប្រាប់ខ្ញុំពីរឿង «បម្រើជាតិមាតុភូមិដោយភក្តីភាព » និង «ម្តាយ Yue Fei សាក់ពាក្យលើខ្នងកូនប្រុស»។ ខ្ញុំសួរឆ្ងល់ ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំតបថា ឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ» ។ តាំងពីពេលនោះមក លោក Xi Jinping បានចងចាំពាក្យ «បម្រើជាតិមាតុភូមិដោយភក្តីភាព» ដែលបានក្លាយទៅជាគោលដៅដែលលោកស្វែងរកពេញមួយជីវិត។
លោក Xi Jinping បានលើកឡើងថា កុមារគឺជាកម្លាំងសំខាន់នាពេលអនាគត ក្នុងការជំរុញការកសាងប្រទេសដ៏ខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញ។

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ពេលចុះត្រួតពិនិត្យការងារនៅខេត្តQinghai ចំណតដំបូងរបស់លោកXi Jinping គឺសាលាមធ្យមសិក្សាជនជាតិXiningGuoluo។លោកបានធ្វើដំណើរទៅដល់អាហារដ្ឋាន អន្តេវាសិកដ្ឋាន និងបន្ទប់រៀន ដើម្បីស្វែងយល់ពីសភាពការណ៍នៃការហូបចុក កន្លែងស្នាក់នៅ និងការសិក្សារបស់សិស្ស។ ពេលឃើញថាអន្តេវាសិកដ្ឋានបានបំពាក់ដោយម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួតសក់ លោកបានសួរថា «តើមានទឹកក្តៅនៅរដូវរងាទេ?» លោកបានតម្រូវឱ្យ”ផ្តល់ទឹកក្តៅប្រើប្រាស់គ្រប់ពេលវេលា ដើម្បីធានាថាសិស្សទាំងអស់មានទឹកក្តៅប្រើបា្រស់គ្រប់គ្រាន់។»។

ឃុំ Zhongyi ក្នុងស្រុក Shizhu មានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំ Wuling ដែលមានសណ្ឋាណដីភ្នំខ្ពស់ ជ្រលងភ្នំជ្រៅ និងដីគ្មានជីជាតិ ដែលធ្លាប់ជាឃុំមួយក្នុងចំណោមឃុំទាំង ១៨ ដែលក្រីក្របំផុតនៅក្នុងក្រុង Chongqing។ កាលពីខែមេសា ឆ្នាំ ២០១៩ លោក Xi Jinping បានធ្វើដំណើរអស់រយៈពេលជាងបីម៉ោងដើម្បីទៅដល់សាលាបឋមសិក្សាឃុំ Zhongyi។
លោកបានថ្លែងថា « ត្រូវធានាថា កុមាចាំបាច់ត្រូវទទួលបានការអប់រំជាកាតព្វកិច្ច។ មិនថាលំបាកយ៉ាងណាក្តី យើងក៏មិនអាចទុកឲ្យកុមាររងទុក្ខវេទនាបានទេ។ មិនថាយើងក្រីក្រយ៉ាងណាក្តី យើងក៏មិនត្រូវធ្វេសប្រហែសការអប់រំបានទេ។ យើងត្រូវធានាថាកុមារនៅតំបន់ភ្នំក្រីក្រអាចចូលរៀន និងទទួលបានការអប់រំ ដើម្បីធ្វើឱ្យពួកគេមានកុមារភាពដ៏រីករាយ»។

នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ លោកXi Jinping បានរួមជាមួយសមាជិកក្រុមកុមារឈានមុខដាំដើមឈើនៅច្រាំងទន្លេYongding ក្រុងប៉េកាំង ។

«ត្រូវតម្រង់កូនឈើឱ្យបានត្រង់ពេលដាំដើមឈើ» «ត្រូវយកចិត្តទុកដាក់ដល់ការហាត់កីឡា»«យើងកំពុងស្រោចទឹកឱ្យកូនឈើតូចៗជាមួយគ្នា វាក៏ស្រដៀងនឹងការបណ្តុះបណ្តាលអ្នកទាំងអស់គ្នាដែរ”… ពាក្យទូន្មានដ៏ស្និទ្ធស្នាលទាំងនេះបានបង្ហាញពីក្តីសង្ឃឹមរបស់លោកថា កុមារគ្រប់រូបនឹងក្លាយជាសសរស្តម្ភនៃសង្គមនាពេលអនាគត។
ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ និងក្មេងជំទង់គឺមានសារៈសំខាន់ចំពោះភាពសុខដុមរមនា និងសុភមង្គលរបស់គ្រួសាររាប់ពាន់រាប់លាន ព្រមនិងការអភិវឌ្ឍរបស់ប្រទេសជាតិ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close