ជំងឺ​គ្រុន​ឈីក​កើត​ឡើង​ដោយសារ​មូ​ស​ខាំ​អាច​បណ្ដាល​ឲ្យ​ខូច​សន្លាក់​ជា​អចិន្ត្រៃយ៍

នៅជប៉ុនមានការទទូចសុំឲ្យមានការការ ប្រុងប្រ័យត្នចំពោះជំងឺមួយ ប្រភេទដែល មនុស្សឆ្លងពីសត្វមូសអាចធ្វើឲ្យខូចសន្លាក់ជាប់រហូត។

ទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុនរាយការណ៍ថា វិទ្យាស្ថានជាតិរបស់ជប៉ុនផ្នែក ជំងឺឆ្លងកំពុងតែអំពាវនាវដល់សាធារណជនឲ្យការពារខ្លួនពីជំងឺគ្រុនឈីក (Chikungunya fever) ដែលបណ្ដាលដោយសត្វមូសខាំ។

ពលរដ្ឋជប៉ុន ចំនួន៤នាក់បានត្រូវពេទ្យពិនិត្យឃើញថាមានឆ្លងជំងឺនេះ កាលពី ខែមិថុនានិងកក្កដាកន្លងទៅនេះ បន្ទាប់ពីបានធ្វើដំណើរទៅប្រទេសក្រៅរួម មាន កម្ពុជានិងប្រទេសប៉ាពួរនូវ៉ែលហ្គីណេ។

ជំងឺគ្រុនឈីក ជាទូទៅកើតមាននៅក្នុងប្រទេសអាស៊ីនិងអាហ្វិ្រក ដោយស្ដែង ចេញនូវ រោគសញ្ញា ដូចជាគ្រុនក្ដៅនិងរលាកសន្លាក់នៅក្រោយ ពេលមូស ខាំបាន២ទៅ៣ថ្ងៃ។

ប្រភពដដែលនិយាយថាអត្រាគ្រោះថ្នាក់ដល់អាយុជីវិតមានកម្រិតទាបប៉ុន្តែបណ្ដាល ឲ្យឈឺសន្លាក់ជាច្រើនខែ ហើយនឹងអាចធ្វើឲ្យខូចសន្លាក់ជាយថាហេតុ៕

(Radio Australia)

Related Articles

Back to top button
Close
Close