នាយក​រដ្ឋ​មន្ត្រីថ្លែង​ពី​គុណ​សម្បត្តិ​​អូ​ស្ត្រាលី​​ក្នុង​មហា​សន្និ​បាទ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកស្រី Julia Gillard បានថ្លែងសុន្ទរកថា ជាលើក ដំបូងរបស់លោកស្រីនៅក្នុងមហាសន្និបាទ អង្គការសហប្រជាជាតិនៅបុរីញូ យ៉កដោយ គូសបញ្ជាក់ពីជំនួយអន្តរ ជាតិដែលអូស្ត្រាលីបានផ្តល់ឲ្យ។

លោកស្រីបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជា អន្តរជាតិរបស់អូស្ត្រាលីនៅ ក្នុងប្រទេសជាច្រើនរាប់តាំងពីប្រទេស តូចៗដូចជាទីម័រខាងកើត ប្រជុំកោះ Solomon រហូតដល់ការរួមចំណែករបស់ប្រទេសអូស្ត្រាលីក្នុងប្រទេសអាហ្វហ្គា នីស្ថាន ទោះជាអូស្រ្តាលីមិនស្ថិតនៅក្នុងអង្គការ NATO ក្ដី។ ប្រទេសអូស្ត្រាលីនឹង នាំមកនូវកំណត់ត្រានៃសេវាកម្មទាំងនេះដល់ សេវាកម្មរបស់យើងក្នុងក្រុមប្រឹក្សា សន្តិ សុខអង្គការសហប្រជាជាតិ តើយើងគួរតែមានបុព្វសិទ្ធិក្នុងការជ្រើសរើសជា សមាជិកអង្គការសហ ប្រជាជាតិដែរឬទេក្នុងខែតុលានេះ?

លោកស្រី Julia Gillard ក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ អូស្ត្រាលីដើម្ បីឲ្យ មានសមភាពយេនឌ័រ លុបបំបាត់ភាពក្រីក្រ និងការប្រយុទ្ធប្រឆាំងនឹងជំងឺ គ្រុនឈាម ដែលក្នុងន័យនេះលោកស្រីចង់បញ្ជាក់ថាប្រទេសអូស្ត្រាលីចាប់យក តួនាទីចម្បងក្នុងការជួយប្រទេសដែនកោះតូចៗ ព្រមទាំងប្រទេសកំពុងអភិវឌ្ឍទាំងអស់៕

Related Articles

Back to top button
Close
Close